Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមជាមួយក្លឹបសហគ្រាស ដែលមានទំនួលខុសត្រូវ នៅតំបន់​អាស៊ី

បានផុស

នៅ

ព្រីនស៍ ហូលឌីង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុត​មួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់​ចំពោះ​ភាពជា​សហគ្រិន​ ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស​ ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០២១ ហៅ​កាត់​ថា “ AREA”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ទទួលបាន​ការកោតសរសើ​រ​ចំពោះ​កិច្ចការងារ​ដែលមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​។ នេះ​ជា​ពានរង្វាន់​ទី៥ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ទទួលបាន​នៅក្នុង​ឆ្នាំនេះ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ថ្នាក់ជាតិ និង​អន្តរជាតិ​បាន​គូសបញ្ជាក់ថា​ ក្រុម​ហ៊ុននេះ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ទទួលបាន​ជោគជ័យ​ខ្លាំង​ ដែលមាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​។ កម្មវិធី​ពានរង្វាន់​សហគ្រាស​ ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី ហៅ​កាត់​ថា “AREA” បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១១ បាន​នឹង​កំពុង​ស្វែងរក​គន្លឹះ​ ដើម្បី​កំណត់​ឧទាហរណ៍​នៃ​ភាពជា​អ្នកដឹកនាំ​គិតគូរ​ដល់​បរិស្ថាន ការវិនិយោគ​លើ​ប្រជាជន ការលើកកម្ពស់​សុខុមាលភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ច​សាជីវកម្ម សារាចរ​នៃ​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​ធុរកិច្ច​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​។

​កម្មវិធី​នេះ ​បាន​ដំណើរការ​ដើម្បី​បង្កើត​សហគមន៍​មួយ​ ដែលមាន​គោលបំណង​តែមួយ​ដូចគ្នា ដើម្បីឱ្យ​អ្នកជំនួញ​ខ្លាំងពូកែ​នានា​ក្នុង​តំបន់​អាស៊ី​បាន​រៀន​ពីគ្នា​ទៅវិញទៅមក ដោយ​ពេលនេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​ចូលរួម​ក្នុង​បញ្ជី​ឈ្មោះ​នៃ​កម្មវិធី​នោះ​ហើយ​។ កម្មវិធី​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​សាជីវកម្ម​ឱ្យស្រប​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។

​អ្នក​ដែល​ទទួលបាន​ពានរង្វាន់​ផ្សេងទៀត​ពី​កម្មវិធី​នេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និង​ក្រុមហ៊ុន King Power International Co., Ltd.​។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ត្រូវបានគេទទួលស្គាល់​នៅក្នុង​ប្រភេទ​នៃ​ការពង្រឹង​សិទ្ធ​អំណាច​នៅក្នុង​សង្គម​សម្រាប់​ការឆ្លើយតប​ទៅលើ​ពហុ​វិស័យ ដែល​ត្រូវបាន​មើលឃើញ​ពី​ការអនុវត្ត​ដ៏​រហ័ស និង​សកម្មភាព​សម្របសម្រួល​ដែល​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​នៃ​អង្គភាព​ធុរកិច្ច​នានា នាយកដ្ឋាន​រាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​។ កន្លងមក សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏​ត្រូវបានគេទទួលស្គាល់​ចំពោះ​ការឆ្លើយតប​របស់​សាជីវកម្ម​ចំពោះ​វិបត្តិ​កូ​វីដ​-១៩ របស់ខ្លួន​នៅក្នុង​កម្មវិធី​ពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានឈ្នះ​ពានរង្វាន់​សហគ្រិន​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ឆ្នាំ​២០២១​។

​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី សម្រាប់​និស្សិត​កម្រិត​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន ៤០០​នាក់ ការចូលរួម​ជា​ជំនួយ​ថវិកា​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ក្នុង​ការជួយ​ដល់​អ្នក​ដែល​រស់​នៅតាម​តំបន់​ជនបទ​នានា ការបរិច្ចាគ​ថវិកា​ចំនួន ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត ដោយ​រួមបញ្ចូល​ទាំង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​លាន​ដូ​ស និង​បានរៀបចំ​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជាច្រើនលើក​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​បាន​ជាង ៣,៥០០​នាក់​។

​ដោយ​ផ្តោតទៅលើ​ការស្តារ​ស្ថានភាព​ឡើងវិញ​ក្រោយពី​ជំងឺ​រាតត្បាត ​ត្រូវបាន​បញ្ចប់​នៅក្នុង​ប្រទេស​កម្ពុជា សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ធ្វើការ​លើ​គម្រោង​ទីក្រុង​រាម ​ដែលជា​គម្រោង​អភិវឌ្ឍន៍​លើ​ឆ្នេរសមុទ្រ​ដែលមាន​ទំហំ ដី ៨៣៤​ហិកតា ដោយ​ផែនការមេ​បានមកពី​ក្រុមហ៊ុន​សិង្ហ​បុរី Surbana Jurong ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ប្រព័ន្ធ​អេកូ​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម និង​លំនៅឋាន ​ដែលមាន​សក្តានុពល​ក្នុងការ​ផ្តល់ជូន​នូវផ្ទះ​ស្នាក់នៅ​ដល់​ប្រជាជន​រហូតដល់ ១៣​ម៉ឺន​នាក់​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) ដែលជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​មានប្រសាសន៍ថា “ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានធ្វើការ​ទៅលើ​មូលនិធិ​ព្រី​នស៍ (Prince Foundation) ដោយបាន​បំពេញ​កិច្ចការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានាបាន​ថា ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សកម្មភាព​សប្បុរសធម៌​របស់​យើង​ដើរ​ទន្ទឹមគ្នា ដើម្បី​បង្កើត​នូវ​ភាព​ខុសប្លែកគ្នា​ទៅកាន់​បុគ្គលិក ប្រជាពលរដ្ឋ​នៅ​កម្ពុជា និង​បរិស្ថាន​ទាំងមូល​។ ពួកយើង​នឹង​បន្ត​ខិតខំ​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​រៀនសូត្រ​ពី​ដៃគូ​របស់​យើង​នៅ​ទូទាំង​តំបន់ ព្រោះ​ពួកយើង​កំពុង​សម្លឹងមើល​ពី​ឱកាស​ក្នុង​ការស្តារ​ស្ថានភាព​ឡើងវិញ​ដើម្បី​ផ្តល់ជូន​នូវ​អនាគត​ដ៏​រុងរឿង​និង​ប្រកបដោយ​និរន្តរភាព​” ។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​វិនិយោគ​ជា​ថវិកា​អស់​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជាមួយ​គម្រោង​នៅក្នុង​ស្រុក ហើយ​ពហុ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​នា​រយៈពេល​វែង​របស់ខ្លួន​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​ជា​បន្តបន្ទាប់​សម្រាប់​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម