Connect with us

ព័ត៌មានជាតិ

ពលរដ្ឋប្តឹងហាងខារ៉ាអូខេលួចបើករាល់ថ្ងៃ ឯម្ចាស់ថា ធ្វើខួបកំណើតចៅ

បានផុស

នៅ

ប្រជពលរដ្ឋខេត្តកណ្តាលបានសរសេរក្នុងផេកស្នងការខេត្ត ប្តឹងហាងខារ៉ាអូខេ “ហ្គោលអន” មានទីតាំងនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង បានបន្តលួចបើកបម្រើភ្ញៀវរាល់ថ្ងៃដោយមិនខ្លាចញញើតបម្រាមរបស់រដ្ឋបាលខេត្តឡើយ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅសួរនាំ ម្ចាស់ហាងប្រាប់ថា ធ្វើខួបកំណើតឱ្យចៅទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះប្រជាពលរដ្ឋបានរាយការណ៍ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ មាន KTV នៅឃុំព្រែកអំបិល មួយកន្លែង ឈ្មោះ GO ON នៅតែបន្តលួចបើកបម្រើភ្ញៀវជារៀងរាល់ថ្ងៃ ភ្ញៀវចេញចូលម៉ោង៨ ដល់៩យប់ រហូត រញ៉េរញ៉ៃពេញហ្នឹង មិនខ្លាចញញើតនឹងបម្រាម ៣កុំ៣ការពារ ឡើយ ភ្ញៀវចេញរញ៉េរញ៉ៃពេញផ្លូវ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឱ្យចុះស្រាវជ្រាវរកករណីខាងលើ ដែលប្រជាពលរដ្ឋបានរាយការណ៍។

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចំនួន ០៣នាក់ បានចុះទៅដល់ទីតាំងហាងខារ៉ាអូខេ ហ្គោលអន បានសួរនាំម្ចាស់ទីតាំងឈ្មោះ ស្រី ចន្ធូ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងខារ៉ាអូខេ ហ្គោលអន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។

តាមការបំភ្លឺរបស់ឈ្មោះ ស្រី ចន្ធូ បានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ គឺគាត់បានធ្វើខួបកំណើតឱ្យចៅជាលក្ខណៈគ្រួសារ មានគ្នាប្រហែល ១៧ ទៅ ១៨ នាក់ពិតប្រាកដមែន ចំណែកថាបើកឱ្យភ្ញៀវចូលច្រៀងនោះមិនមានទេ។ ក្រោយសួរនាំរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងខាងលើ មិនឱ្យបើកខារ៉ាអូខេទទួលភ្ញៀវជាដាច់ខាត ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម