Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់១០០លានរៀល ពីររង្វាន់ទៀតហើយពីខារ៉ាបាវ បានធ្លាក់ដល់ដៃអ្នកស្រុកបាណន់ខេត្តបាត់ដំបងម្នាក់ និងអ្នកស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងម្នាក់

បានផុស

នៅ

សប្តាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់១០០លានរៀល ចំនួនពីររង្វាន់ទៀតហើយដល់អ្នកឈ្នះពីរនាក់ ទីមួយ​បងស្រី រ៉េ​ន បូរី ដែល​រស់នៅ ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ទី​ពីរ​បងប្រុស ភឿន រស្មី ដែល​រស់នៅ ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នក​ទាំង​ពីរបាន​សំដែង​នូវ​សេចក្តីត្រេកអរ​យ៉ាងខ្លាំង​ ចំពោះ​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ព្រោះ​បច្ចុប្បន្ន​កំពុងតែ​ជួប​នឹង​បញ្ហា​ខ្វះខាត និង​ជំពាក់​លុយ​គេ​ច្រើន​ទៀត ពេល​បាន​ត្រូវ​ដូច​ច្នេះ​គាត់​ទាំងពីរ​ត្រេកអរ​ខ្លាំងណាស់​។ ពួកគាត់​បន្តថា ទឹកប្រាក់​ដែល​ពួកគាត់​ទទួលបាន​នេះ នឹង​យកទៅ​សង​គេ សល់​លុយ​ប៉ុន្មាន​ទុក​ធ្វើ​ដើម​រកស៊ី​ដើម្បី​ចិញ្ចឹម​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ទឹកមុខ​ញញឹម​សប្បាយរីករាយ​អ្នក​ទាំងពីរ​ក៏​សូម​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ ដែល​បានផ្តល់​រង្វាន់​ពិតៗ និង​សូមឲ្យ​ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែច្រើន​ជា​រៀងរហូត​តទៅ​។

​ឆ្លៀត​ក្នុងឱកាស​នោះ ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ខា​រ៉ាវ លោក ហ៊ុយ សុខា មាន​ប្រសា​ស​ថា រង្វាន់​ធំ​ខា​រ៉ា​បាវ​១០០​លាន​រៀល​ និង​រង្វាន់​ផ្សេងៗ​ទៀត​នៅមាន​ច្រើនសន្ធឹក​សន្ធាប់​កំពុង​រង់ចាំ​អតិថិជន​ទាំងអស់ ​ដែល​និយម​គាំទ្រ​ខា​រ៉ា​បាវ​។ លោក​បាន​បន្ថែមថា នៅពេលដែល​បងប្អូន​ត្រូវ​រង្វាន់​ភ្លាម​សូម​ទំនាក់ទំនង​មក​លេខ​លើ​ក្រវិល​ភ្លាម នោះ​ក្រុមហ៊ុន​នឹង​រៀបចំ​ចុះ​ប្រគល់​រង្វាន់​ជូន​ភ្លាមៗ​ផងដែរ​ មិន​រង់ចាំ​យូរ​ឡើយ​។

​ហើយ​លោក​ក៏​សូម​អរគុណ​ដល់​អតិថិជន​ខា​រ៉ា​បាវ​ទាំងអស់ ដែល​តែងតែ​និយម​គាំទ្រ​ផលិតផល​ខា​រ៉ា​បាវ​ជា​រៀង​រហូតមក និង​សូមឲ្យ​បងប្អូន​ទាំងអស់​អនុវត្ត​គោលការណ៍​បី​កុំបី​ការពារ​អោយ​ខ្ជាប់ខ្ជួន​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម