ទើប​រៀនចប់ ចង់​ឈរ​ឈ្មោះ​ជា​មេភូមិ ត្រូវ​មាន ៥ ចំណុច​នេះ​សិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទើប​រៀនចប់ ចង់​ឈរ​ឈ្មោះ​ជា​មេភូមិ ត្រូវ​មាន ៥ ចំណុច​នេះ​សិន

បានផុស

នៅ

ភូមិ​គឺជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​ផ្ទះ និង​គ្រួសារ​ប្រជាពលរដ្ឋ​ជាច្រើន។ ភូមិ​ច្រើន​រួម​ផ្តុំ​គ្នា​បង្កើត​បាន​ឃុំ ឬ សង្កាត់​មួយ។ កាល​ពី​ឆ្នាំ ២០០៦ ក្រសួងមហាផ្ទៃបាន​​ណែនាំ​ពី​​នីតិវិធី​​ក្នុង​ការ​ជ្រើសរើស​មេភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​គោលការណ៍ បែបបទ​និង​នីតិវិធី​នៃ​ការ​ជ្រើសរើស​មេភូមិ ត្រូវ​ធ្វើ​តែ​ទៅ​លើ​ភូមិ​ណា​ដែល​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ជា​ផ្លូវការ​ប៉ុណ្ណោះ។

បើ​តាម​លក្ខខណ្ឌ​កំណត់​​ជ្រើសរើស​បេក្ខជន​មេភូមិ​នីមួយៗ​ គឺ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម ៖

– មាន​សញ្ជាតិ​ខ្មែរ
– មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុងឃុំ សង្កាត់ ដែល​សាមីខ្លួន​កំពុងរស់នៅ
– មាន​អាយុ​យ៉ាងតិច ២៥ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ដាក់​ពាក្យ​ស្នើ​បេក្ខជន
– ចេះ​អាន និង​ចេះសរសេរ​អក្សរខ្មែរ
– មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុង​ភូមិ ដែល​បាន​ដាក់​ស្នើ​បេក្ខជន​យ៉ាងតិច ០៦ ខែ ជាប់ៗគ្នា

គួរ​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​រៀបចំ​ជា​អសកល តាម​រយៈ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មូលដ្ឋាន​ដែល​បេក្ខជន​ឈរ​ឈ្មោះ។

មុខ​តំណែង​មេភូមិ មិន​ត្រូវ​បាន​កំណត់​អាណត្តិ​ការងារ​ឡើយ។ មេភូមិ ត្រូវ​បាត់បង់​ពី​មុខតំណែង​ក្នុង​ករណី​ណាមួយ​ដូច​ខាងក្រោម៖

– សាមី​ខ្លួន​ទទួល​មរណភាព
– សាមីខ្លួន​ ដាក់ពាក្យសុំ​លាឈប់​ពី​មុខ​តំណែង​ជា​លាយលក្ខណ៍​អក្សរ
– សាមីខ្លួន បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ភ្នាក់ងារ​មានសមត្ថកិច្ច
– សាមី​ខ្លួន​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៃ​ឃុំ​សង្កាត់​របស់​ខ្លួន
– សាមីខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម​ណាមួយ
– សាមីខ្លួន ផ្លាស់ទី​លំនៅ​ទៅ​ភូមិ​ផ្សេង
– សាមីខ្លួន មាន​កំហុស​ឆ្គង​ក្នុង​ការងារ ហើយ​ត្រូវ​បញ្ឈប់​មុខតំណែង​ដោយក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services