Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ បើកយុទ្ធនា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំ ដល់១២ឆ្នាំ

បានផុស

នៅ

ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃ​គណៈ​អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារការឆ្លងរីករាលដាលមេរោគ​ជំងឺ​កូ​វី​ដ១៩ ជូន​ដល់​កុមារ​ ដែល​មាន​អាយុ​ចាប់ពី៦ឆ្នាំ​រហូត ដល់១២​ឆ្នាំ ពិធី​នេះ​បានធ្វើ​ឡើង នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់ធំ​ព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តកំពង់ធំ​ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​អាយុ​៦​ឆ្នាំ​ដល់​ក្រោម​អាយុ​១២ មាន​ប្រមាណ ជាង​១០​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​រៀបចំ​នួន​៣៩ មណ្ឌល​ចាក់​វ៉ាក់សាំង តាម​ក្រុង​ស្រុក​ទាំង​៩ ទូទាំង​ខេត្ត​។

​ឯកឧត្តម​ សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​នៅ​ក្នុង​អង្គពិធី​ថា ​ការចាក់​វ៉ាក់សាំង ដូ​សទី​១ សម្រាប់​កុមារ​ គឺជា​ការ​គិតគូរ​យកចិត្ត​ទុកដាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល មកលើ​កុមារ​ដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ​រហូតដល់ ១៣ឆ្នាំ​ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការ​បើក​សាលាបឋមសិក្សា​ឡើងវិញ ខណៈពេលដែល​កុមារ​ដែលមាន​អាយុ១២ឆ្នាំ​រហូតដល់ ១៨ឆ្នាំ បាន​កំពុងតែបន្ត​ចាក់វ៉ាក់សាំងដូ​សបន្ត ហើយ​ឈានទៅដល់​ការបើក​សាលា​ឲ្យ​ដំណើរការ​ទូទាំងប្រទេស​។

​អភិបាលខេត្ត​កំពង់ធំ​ បាន​មានប្រសាសន៍ថា​ បើទោះបីជា​សិស្សានុសិស្ស ឬ​កុមារ​តូចៗ​ដែល​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ នឹង​ត្រូវបាន​ចូលរៀន​នៅ​សាលា​សាជាថ្មី ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ និងអនុវត្តវិធានការ បី​កុំបី​ការពារ របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ដោយ​មុននឹង​ចូល​សាលា​ត្រូវ​ពាក់​ម៉ាស បាញ់​អាល់កុល ឬ​ជេ​ល​សម្លាប់​មេរោគ នឹង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការទប់ស្កាត់​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

​ប្រជាពលរដ្ឋ​ក៏ដូចជា​មាតាបិតា អាណាព្យាបាល បាន​សំដែង​នូវ​សេចក្តីត្រេកអរ ឥតឧបមា​ដោយ បានឃើញ​កូន​ជាទី​ស្រឡាញ់​របស់គាត់ បានទទួល​វ៉ាក់សាំងការពារ​ការឆ្លង​មេរោគកូវីដ១៩ និង​សប្បាយចិត្ត​ជាខ្លាំង ​ខណៈពេលដែលកូនៗ​របស់​ពួកគាត់​ បាន​ចូលរៀន​សារ​ឡើងវិញ បន្ទាប់ពី​បិទ​សាលា​មួយ​រយៈ​កន្លងមក និង​សង្ឃឹមថា​មេរោគ​ដ៏​សាហាវ​នេះ និង​រលាយ​ឆាប់ៗ​នៅពេល​ខាងមុខនេះ​៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម