Connect with us

ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក្រសួងការងារអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ​

បានផុស

នៅ

នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ ត្រូវ​អនុញ្ញាត​កម្មករនិយោជិតទាំងអស់​របស់ខ្លួន ​ឈប់សម្រាក​ដោយ​ត្រូវមាន​ប្រាក់​ឈ្នួល​រយៈពេល៣​ថ្ងៃ​គឺ​ថ្ងៃទី​៥, ៦,៧ ខែតុលា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត អ៊ិត​ សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា​នេះ​ថា ទន្ទឹមនឹងនេះ ម្ចាស់ ឬនា​យក​រោងចក្រ សហគ្រាស​អាច​ពិភាក្សា​ជាមួយ​តំណាង​កម្មករ​យោ​ជិតរៀបចំ ឬផ្លាស់ប្ដូរ​ការឈប់​សម្រាក​នេះ​នៅពេល​ណាមួយ​ផ្សេងទៀត ក្នុងករណី​ការព្រមព្រៀង​គ្នា​ពី​កម្មករនិយោជិត​។​

លោករដ្ឋមន្ត្រី​បាន​បន្តថា ​ចំពោះ​រោងចក្រ សហគ្រាស​ ទាំងឡាយណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ ត្រូវ​ប្រព្រឹត្តទៅជាប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោ​ជិត​ទាំង​រស់​ព្រម​គ្នា​ក្នុងពេល​តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារ​ណជន​ ឬក៏​ធ្វើឱ្យ​ខូច​ដំណើរកា​របស់​រោងចក្រសហ​កាស​នោះ ម្ចាស់ ឬ​នាយ​ករោង​ចក​សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​កម្មករ​និយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ​ដោយផ្លាស់ប្តូរ​គ្នា​ហើយ​រក្សាទុក​បញ្ជី​បែងចែក​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្លៃ​ធ្វើការ​ធម្មតាៗ​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​កម្មករ​និ​យោ​ជិត​ដែល​ឈប់សម្រាក ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ស្មារតី​សេចក្តី​ណែ​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី​ការការពារ​ការចម្លង​កូ​វីដ​១៩​ និង​ការពុល​ចំណី​អាហារ​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​វិធាន​សុខាភិបាល​​នានា​។​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា​ អាស្រ័យហេតុនេះ សូម​ម្ចាស់ ឬ​យក​រោងចក្រសហគ្រាស និង​កម្មករ​និយោជិត​ទាំងអស់ ​ត្រូវ​អនុត្ត​សេចក្តី​ជូនដំណឹង​នេះ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព ។​

គួរ​បញ្ជាក់ថា​ ឆ្នាំនេះពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​១​រោច​ ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម