Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មីទទឹង៣០ម៉ែត្រ នឹងត្រូវស្ថាបនានៅ សង្កាត់ព្រែកប្រា

បានផុស

នៅ

ផ្លូវ១ខ្សែដែលមានទទឹង៣០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងសហការជាមួយប្រជាពលរដ្ឋម្ចាស់ក្បាលដី សូមឱ្យរុះរើរបងដោយស្ម័គ្រចិត្តដើម្បីជាផលប្រយោជន៍រួម ពិសេសក្នុងការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតជូនដំណឹងរបស់សាលាខណ្ឌច្បារអំពៅ ចុះហត្ថលេខាដោយលោក ណុប ផា អភិបាលរងខណ្ឌ លេខ ០៦៩.២១.សជណ.ចអព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការពង្រីកផ្លូវទំហំ ៣០ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំណត់យកថ្ងៃទី១៧ ខែកញ្ញា ជាថ្ងៃចុះវាស់វែងដល់ទីតាំងជាក់ស្តែង ដើម្បីចូលរួមជាមួយម្ចាស់ក្បាលដីដែលតម្រូវឱ្យរុះរើរបង និងសំយាបផ្ទះជាដើម។

ក្នុងលិខិតបានបញ្ជាក់ថា នេះជាតម្រូវការចាំបាច់ដែលត្រូវស្ថាបនាផ្លូវក្នុងពេលដែលកំណើនយានយន្តកាន់តែច្រើន ខណៈផ្លូវថ្នល់នៅតែតូច។

ចំពោះផ្លូវដែលត្រូវស្ថាបនានេះគឺងាយស្រួលក្នុងការធ្វើដំណើចេញពីភូមិអូរអណ្តូង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ឆ្លងទៅផ្លូវតាង៉ៅ សង្កាត់និរោធ បានលឿន ព្រោះបច្ចុប្បន្នផ្លូវលេខ៣៦៩ ផ្លូវតាង៉ៅ កំពុងកកស្ទះចរាចរណ៍ខ្លាំង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម