Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដក្នុងថ្នាក់រៀន ក្រសួងអប់រំប្រកាសផ្អាកដំណើរការថ្នាក់រៀនសាលាចំនួន៥នៅភ្នំពេញ​

បានផុស

នៅ

ក្រសួង​អប់រំយុ​ជន និង​កីឡា​ បាន​ស្នើឱ្យ​មន្ទីរអប់រំ​យុវជន​ និង​កីឡា ​រាជធានី​ភ្នំពេញ​ ធ្វើការ​ផ្អាក​ដំណើរការ​ថ្នាក់រៀន​នៅ​សាលារៀន​ចំនួន​៥​ជា​បណ្តោះអាសន្ន ​រយៈពេល​១៤​ថ្ងៃ​ និង​យក​អ្នកពាក់ព័ន្ធ​ផ្ទាល់ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ នៅក្នុង​ថ្នាក់រៀន​នៅក្នុង​សាលា​ទាំងនោះ​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា​នេះ​បាន​ឱ្យដឹង​ថា ​ថ្នាក់រៀន​ដែល​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នោះ​រួមមាន​ទី​១វិទ្យាល័យ​ពញា​ពន់​ ផ្អាក​ថ្នាក់​ទី​៩B ។ ​២ វិទ្យាល័យ​បឹង​ប្រិ​យ៍ ថ្នាក់រៀន​ផ្អាក​ថ្នាក់​ទី​១២A1, ៩C1,​និង​៩ D១ ។​ ទី​៣. វិទ្យាល័យ​បឹង​ធំ ផ្អាក​ថ្នាក់​ទី​៧A2​។ ៤.វិទ្យាល័យ​វត្តភ្នំ ផ្អាក​ថ្នាក់​ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២B2​និង​១២ H2​។ ​៥ វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី​៧P​។​

ក្រសួង​បាន​ណែនាំ​បន្តថា​ ចំពោះ​ថ្នាក់​ដទៃទៀត​ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ត្រូវ​បន្ត​រិត​ត្បិត​ការ​ចេញ​លេង និង​បន្ត​ពាក់​ម៉ាស​ និង​លាង ដៃ​ជាប្រចាំ​។ មិន​អនុញ្ញាត​ឲ្យ​មានការ​ទាក់ទង ពី​សិស្ស​ម្នាក់​១​ទៅ​ថ្នាក់​១ទៀត និង​មិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ ឬ​ប្រជុំ ក្រៅពី​ការសិក្សា​ក្នុង​សាលារៀន​ឡើយ​។​

សាលា​រដ្ឋ​និ​ងឯកជន​កម្រិត​ចាប់ពី​ថ្នាក់​ទី​៧​រហូតដល់​ថ្នាក់​ទី​១២​ចំនួន​១៤២​សាលា​​បាន​បើក​ដំណើរ​ការ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០២១​កន្លងទៅនេះ​ ក្នុងនោះ​មាន​សាលា​រដ្ឋ​ចំនួន​៦៨​ទីតាំង​និង​សាលា​ឯកជន​មាន​១៥៩​ទីតាំង​។​

គួរ​បញ្ជាក់ថា​ ​បច្ចុប្បន្ន​នេះ​មាន​រាជធានី​ខេត្ត​មួយចំនួន​កំពុងបើក​ដំណើរការ​សាលារៀនឡើងវិញ​ដោយ​ផ្តោតទៅលើ​ថ្នាក់​ទៅ​៩​និង​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​ដោយសារ​ជា​ឆ្នាំ​ដែល​ត្រូវប្រឡង​។ ​ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​រៀបចំ​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត​ ដោយសារ​ត្រូវ​បោសសំអាត​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​បន្ទាប់ពី​សាលារៀន​ទាំងនោះ​ត្រូវយកធ្វើជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ឬ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ក្នុងនោះ​សាលា​បើក​មុនគេ​មាន​ខេត្ត​ព្រះសីហនុ បន្ទាប់មកទៀត​រាជធានី​ភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ ពោធិ៍សាត់ បើក​នៅ​ថ្ងៃទី​១៥​ ខែកញ្ញា​ និង​ខេត្តកំពង់ចាម ​បើក​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ​និង​ខេត្តស្វាយរៀង​បើកនៅ​ថ្ងៃទី​២៧​ ខែកញ្ញា​ខាងមុខ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម