Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្ថាបនាទំនប់ស្ទាក់ទឹក អូរតាង៉យ សម្រាប់ទុកឲ្យពលរដ្ឋ រស់នៅតំបន់នោះប្រើប្រាស់

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយស្ថាប័នជំនាញ និងអង្គការដៃគូពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ បានចុះសិក្សាទីតាំងស្ថាបនាទំនប់ស្ទាក់ទឹក (អូរតាង៉យ) សម្រាប់បងប្អូនជនជាតិព្រៅ កំពុងរស់នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ក្នុងពេលដែលពួកគាត់ប្រឈម ​និងការខ្វះខាតទឹកស្អាតប្រើប្រាស់។

លោក ជា ថាវរិទ្ធ  អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ថា នេះជាការដោះស្រាយបញ្ហាចំពោះមុខ ដើម្បីជួយបងប្អូនជនជាតិព្រៅ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងសម្រាប់ស្រោចស្រប់ដំណាំកសិកម្មផង ហើយពេលស្ថាបនាទំបន់ទឹកនេះរួច វាអាចក្លាយទៅជាតំបន់រមនីយដ្ឋានទេសចរណ៍ បានបន្ថែមទៀត។  

លោកអភិបាលរងបន្តថា យុទ្ធសាស្ត្រនេះ សូមឱ្យក្រុមការងារ ធ្វើប្រឹក្សាយោបល់ផ្ទាល់ ជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ហាផលប៉ះពាល់ ដូចជាផលដំណាំ ដីកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការស្ថាបនាទំបន់ទឹកនេះសម្រេចទៅបានឆាប់រហ័ស។   

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានសាទរ ចំពោះអង្គការឆេន ប្រចាំនៅខេត្តស្ទឹងត្រែង បានចាប់ដៃគូជួយអភិវឌ្ឍន៍ សមិទ្ធផលក្នុងស្រុកសេសាន ហើយអាជ្ញាធរ និងចូលរួមថវិកាជាបដិភាគជួយគ្នា ដើម្បីធ្វើឱ្យគម្រោងស្ថាបនាទំនប់ស្ទាក់ទឹកសម្រេចទៅបាន តាមការគ្រោងទុក។

លោក វ៉ាន់ វែង តំណាងឱ្យប្រជាពលរដ្ឋជនជាតិព្រៅ នៅភូមិការតូត បានបញ្ជាក់ថា ទំបន់ស្ទាក់ទឹកនេះបងប្អូនជនជាតិចង់បានយូរមកហើយ តែគ្មានលទ្ធភាពធ្វើទៅបានទេ ព្រោះត្រូវចំណាយធនធានច្រើន។ លោកបន្តថា ទឹកអូរតាង៉យនេះ ជាប្រភពទឹកធម្មជាតិ ហូរចេញពីចង្កេះភ្នំមក ហើយបងប្អូនជនជាតិ និយមប្រើប្រាស់ទឹកអូរនេះជាប្រចាំ ទាំងការដាំស្ល-បោកគក់-ងូត-និងស្រោចស្រប់ដំណាំកសិកម្មផងដែរ។

សូមបញ្ចាក់ថា (អូរតាង៉យ) ជាទីតាំងបងប្អូនជនជាតិព្រៅ ធ្លាប់យកទឹកមកប្រើប្រាស់ តាំងពីដើមតរៀងមក ព្រោះ​ជាប្រភពទឹកធម្មជាតិ មានទាំងរដូវប្រាំង និងរដូវវស្សា ហូរធ្លាក់មកពីជើងភ្នំការតូតនិងភ្នំនាងតែង អំណោយល្អ សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ និងស្រោចស្រប់ដំណាំកសិកម្មផងដែរ៕

អត្ថបទ៖ ងិន លីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម