Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ សម្រាប់ខេត្តប៉ៃលិន​

បានផុស

នៅ

នៅ​បរិវេណមន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ការពារ​ការ​ឆ្លង​រីក​រាលដាល​មេរោគជំងឺ​កូ​វី​19 ជូន​ដល់​កុមារ ដែលមាន​អាយុ​ចាប់ពី៦ ឆ្នាំ​រហូតដល់១២​ឆ្នាំ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រ​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នៅក្នុង​អង្គពិធី​ថា ការចាក់​វ៉ាក់សាំង ដូ​សទី​១ សម្រាប់​កុមារ គឺជា​ការគិតគូរ​យក​ចិត្ត​ទុកដាក់របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល មកលើ​កុមារ​ដែលមាន​អាយុ​ចាប់ពី៦​ឆ្នាំ​រហូតដល់១២​ឆ្នាំ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មានការ​បើក​សាលាបឋមសិក្សា​ឡើងវិញ ខណៈពេលដែល​កុមារ​ដែលមាន​អាយុ ១២ឆ្នាំ​រហូតដល់១៨ឆ្នាំ បាន​កំពុងតែបន្ត​ចាក់វ៉ាក់សាំងដូ​សបន្ត ហើយ​ឈានទៅដល់​ការបើក​សាលា​ឲ្យ​ដំណើរការ​ទូទាំងប្រទេស​។

អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បន្តថា បើទោះបីជា​សិស្សានុសិស្ស ឬ​កុមារ​តូចៗ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នឹង​ត្រូវបាន​ចូលរៀន​នៅ​សាលា​សាជាថ្មី ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយអនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និងអនុវត្តវិធានការ ៣កុំ៣ការពារ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដោយ​មុននឹង​ចូល​សាលា​ត្រូវ​ពាក់​ម៉ាស បាញ់​អាកុល ឬ​ជេ​ល​សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការទប់ស្កាត់​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

ប្រជាពលរដ្ឋ​ក៏ដូចជា​មាតាបិតា អាណាព្យាបាល បាន​សំដែង​នូវ​សេចក្តីត្រេកអរឥតឧបមា​ដោយ បាន​ឃើញ​កូន​ជាទី​ស្រឡាញ់​របស់គាត់បានទទួល​វ៉ាក់សាំងការពារ​ការឆ្លង​មេរោគ covid-19 និង​សប្បាយចិត្ត​ជាខ្លាំង​ខណ​:ពេលដែលកូនៗ​របស់​ពួកគាត់​បាន​ចូលរៀន​សារ​ឡើងវិញបន្ទាប់ពី​បិទ​សាលា​មួយ​រយះ​កន្លងមក និង​សង្ឃឹមថា​មេរោគ​ដ៏​សាហាវ​នេះ និង​រលាយ​ឆាប់ៗ​នៅពេល​ខាងមុខ​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​កុមារ​អាយុ​៦ឆ្នាំ​ដល់​អាយុ​១២​ឆ្នាំ មាន​ចំនួន​៤​ទីតាំង​ក្នុង​ខេត្ត​ប៉ៃលិន គឺ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មណ្ឌល​សុខភាព​ភ្នំ​ស្ពង់ មណ្ឌល​សុខភាព​ភ្នំ​ព្រាល និងមណ្ឌល​សុខភាព​ផ្សារ​ព្រំ ដែលមាន​ការចាប់ផ្តើម​យុទ្ធនា​ការចាក់​ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​១១ និង​ពេល​រសៀល​ម៉ោង​២ រហូតដល់​ម៉ោង​៥ ល្ងាច​ផងដែរ​៕​

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម