Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា មានបណ្ឌិតអ្នកវិភាគម្នាក់ ត្រូវតុលាការចេញដីកាឲ្យចាប់ខ្លួន

បានផុស

នៅ

បណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបឲ្យដឹងថា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បាន​លើកឡើង៦​ចំណុច ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។

មានប្រសាសន៍ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានបណ្ឌិតមួយរូប នៅពេលសម្ដេចលើកឡើង ពីការពឹងចិនរឿងវ៉ាក់សាំង បែរជាគេនិយាយថា «ពាក្យហ្នឹងត្រូវ តែមិនត្រូវនិយាយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ជាបណ្ឌិតឡប់ ឬយ៉ាងណា ពាក្យនឹងត្រូវតែមិនហ៊ាននិយាយ បើដូច្នេះថ្ងៃក្រោយ កុំទារសិទ្ធិទទួលបានព័ត៌មាន។ ៦ចំណុច លក្ខខណ្ឌ នៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេស និងការលើកទឹកចិត្តបង្កើត បើហ៊ានបង្កើត គឺត្រូវតែគុកហើយ។ នៅប្រទេសគេមិនមែនត្រឹមតែគុកគេ ដែលហៅថា ចលនាឧទ្ទាមនេះ គេបាញ់ទៀតផង នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ។ សូមបញ្ជាក់ឲ្យច្បាស់ រឿងក្របខណ្ឌបក្សផ្សេង ឬចលនាប្រដាប់អាវុធផ្សេង គេចង់ធ្វើតាមបែបនៅភូមា មានចលនាប្រដាប់អាវុធ មានអង្គការចាត់តាំងនយោបាយ មានចល​នាយោធា រឿងអីដែលយើងមិនត្រូវប្រើ»។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កន្លងមករឿងចលនាប្រដាប់អាវុធ មកចាប់សម្តេច អ្នកដឹកនាំមិនទាន់រួចខ្លួនទេ ហើយនេះគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំវិភាគជ្រុលហួស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនដកចេញចាត់ទុកថា ជាបទល្មើសជាក់ស្ដែង ម៉ោង១២យប់ ក៏ត្រូវតែចាប់ដែរ។ កុំថា ហ៊ុន សែន ផ្ដាច់ការ តែនេះគឺជារបៀបគ្រប់គ្រងរដ្ឋ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ការលើកឡើងលក្ខខណ្ឌ៦ចំណុច ដែលពាក់ព័ន្ធនឹងការ​បង្កើតរដ្ឋាភិ​បា​ល​ក្រៅប្រទេសខុសច្បាប់នោះ គឺតុលាការបានចេញដីកា ឲ្យចាប់ខ្លួនបណ្ឌិតអ្នកវិភាគម្នាក់ហើយ។ តែយ៉ាងណា​សម្ដេចតេជោ​​នាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា បណ្ឌិតអ្នកវិភាគនោះឈ្មោះអ្វីនោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម