Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល មានបំណងបើកវិស័យទេសចរណ៍ជាជំហានៗ​

បានផុស

នៅ

សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា ប្រសិនបើ​សភាពការណ៍​ល្អ កម្ពុជា​នឹង​បើក​ឡើងវិញ​ទាំងអស់ ពីព្រោះ​គ្មាន​អ្នកណា​ចង់ឱ្យមាន​ស្ថានភាព​បែបនេះ​នោះទេ សព្វថ្ងៃ​ប្រជាពលរដ្ឋ​របស់​យើង​គាត់​ចង់​ដើរលេង ប៉ុន្តែ​ការបើក​ឡើងវិញ​នេះ សម្ដេច​ចង់​ចាប់ផ្ដើម​ពី​វិស័យ​អប់រំ ហើយ​បន្ទាប់មក គឺ​វិស័យ​សេវា ឬ​វិស័យ​ទេសចរ​ណ៍។​

សម្តេច​មាន​ប្រសា​ស​ន៍បែបនេះ នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​អាយុ​ក្រោម​១២​ឆ្នាំ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ​បញ្ជាក់ថា ទាក់ទង​វិស័យ​សេវា​នេះ សម្តេច​ចង់​ធ្វើ​២​ជំហាន គឺ​ជំហាន​ទី​១ បើក​ទេសចរណ៍​ក្នុងស្រុក ពីព្រោះ​ប្រជាពលរដ្ឋ គាត់​ក៏ត្រូវ​ការដើរ​លេង​កម្សាន្ត ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃបុណ្យ ហើយ​យើង​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ប្រទេស​ខ្លួនឯង​ផងដែរ ពីព្រោះ​គាត់​មិនអាច​ចេញទៅ​ក្រៅប្រទេស​បានទេ​។​

បើតាម​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី នៅ​តំបន់​ធម្មជាតិ​មួយចំនួន ប្រជាពលរដ្ឋ​នឹងធ្វើ​ដំណើរ​កម្សាន្ត ហើយ​កុំ​មើលងាយ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​សោះ ទេសចរណ៍​ផ្ទៃ​ក្នុងនេះ ចាយលុយ​ច្រើនណាស់ “​ទេសចរណ៍​ក្នុងស្រុក​ចាយលុយ​អាក្រក់​អា​ក្រី​ណាស់​”​។

សម្តេច​បន្តថា នៅពេល​ប្រជាពលរដ្ឋ​ដើរលេង ចំណូល​នឹង​បាន​ទៅ​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដែល​គាត់​លក់​ឥ​វ៉ាន់​ផ្សេងៗ ហើយ​នេះ គឺជា​ចរន្តនៃ​សេដ្ឋកិច្ច ហើយ​នៅពេល​ប្រជាពលរដ្ឋ​ទទួលទាន​ទឹកក្រូច​មួយ​កំប៉ុង គឺមាន​ចំណូល​ពន្ធដារ​នៅ​ក្នុងនោះ​រួចស្រេច​ទៅហើយ យើង​ខ្លាច​តែមួយ​ទេ គឺ​ប្រជាជន​អត់លុយ​ចាយ​។​

ជំហាន​ទី​២ គឺ​ទេសចរណ៍​វ៉ាក់សាំង ដែល​បញ្ហា​នេះ សម្ដេច​បាន​ឲ្យ​ជា​យោបល់​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ហើយ អាច​ឱ្យធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​បាន ហើយ​នៅពេល​មកដល់ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​៧ថ្ងៃ ប៉ុន្តែ​៧​ថ្ងៃនេះ មិនមែន​នៅក្នុង​បន្ទប់​ទេ គឺអាច​ដើរ​មើល​ទីក្រុង​ដែល​ចុះចត​បាន​។ បើ​ចុះ​នៅ​ខេត្តសៀមរាប គឺអាច​ដើរ​មើល ដើរទេស​ចរណ៍​នៅ​ក្រុង​សៀមរាបបាន​។ នេះ​មានន័យថា ការធ្វើ​ច​ត្តា​លី​ស័ក​នៅក្នុង​ក្របខណ្ឌ​ខេត្ត គឺ​គូស​ជា​តំបន់​ឲ្យ​ដើរ ហើយ​បើ​នៅ​ខេត្ត​ព្រះសីហនុ គឺ​គាត់​អាច​ទៅ​មើល​កោះ អាច​ទៅ​មុជទឹក​សមុទ្រ​បាន​។​

បើតាម​សម្ដេច​តេ​ជោ ​ថា ប្រទេស​ដែល​ជឿនលឿន​នៅលើ​ពិភពលោក គឺ​ផ្នែក​សេវាកម្ម​នាំមុខ​ទាំង​អស់ ទាំង​អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន ហើយ​វិស័យ​កសិកម្ម​នាំមុខ​តិច​ណាស់ ដែល​ប្រទេស​ខ្លះ​មាន​កសិកម្ម​មួយ​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​សមត្ថភាព​ចិញ្ចឹម​ប្រជាពលរដ្ឋ ដូច្នេះ​មានតែ​វិស័យ​សេវា​ទេ ដែលជា​ចំណូល​ធំជាងគេ​។ ដូច្នេះ​ការដោះស្រាយ​បញ្ហា​វ៉ាក់សាំង មិនមែន​គ្រាន់តែ​ដោះ​ស្រាយ​បញ្ហា​ជីវិត​ប្រជាពលរដ្ឋ​នោះទេ តែ​ជា​បញ្ហា​បើក​សេដ្ឋកិច្ច សង្គម​ទាំងមូល​ឡើងវិញ យើង​សុខចិត្ត​ចំណាយលុយ​រាប់រយ​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ដើម្បី​ទាញយក​មកវិញ​រាប់ពាន់​លាន​ដុល្លារ​។​

សម្តេច​បានលើកឡើង​ដែរ​ថា ប្រសិនបើ​សេវាកម្ម​នីមួយៗ​បាន​បើក​ឡើងវិញ នឹង​ដោះស្រាយ​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ច្រើនណាស់ ហើយ​សម្ដេច​ក៏បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​មួយ​ឲ្យ​ប្រយ័ត្ន​ពីព្រោះ​ការបើក​ទេសចរណ៍​វ៉ាក់សាំង​នេះ អ្នក​ដែល​មិន​ចាក់​វ៉ាក់សាំង គេ​នឹង​មិនឱ្យ​បម្រើសេវា​ទេ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម