Connect with us

ព័ត៌មានជាតិ

ចាប់ឃុំខ្លួនមន្ត្រីពន្ធនាគារម្នាក់ ចោទពីបទរំលោភលើទំនុកចិត្ត​

បានផុស

នៅ

មន្ត្រី​ពន្ធនាគារ ( ម​២ ) ម្នាក់ ត្រូវបាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ដីកា​សម្រេច​នា​ល្ងាច​ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត ។​

ជន​ត្រូវ​ចោទ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ ញឹម ប៉ែន អាយុ​៤៦​ឆ្នាំ ត្រូវ​ចៅក្រម​សើ​ប​សួរ​បង្គាប់​អោយ​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ( ម​១ )​ព្រៃ​ស ជាប​ណ្ថោះ​អាសន្ន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន​របស់លោក​ សេង លាង ជា​ចៅក្រម​សើ​ប​សួរបាន​បញ្ជាក់ថា ឈ្មោះ ញឹម ប៉ែន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ជននេះ​ត្រូវបាន​ដាក់អោយ​ស្ថិតក្រោម​ការត្រួត​ពី​និត្យ​តាមផ្លូវ​តុលាការ​ពីបទ « រំលោភ​លើ​ទំនុកចិត្ត » ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៧ បទល្មើស​ដែលមាន​ចែង​អោយ​ផ្ដន្ទាទោស​តាម​មាត្រា ៣៩១ មាត្រា ៣៩២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​សាលក្រម​ព្រហ្ម​ទណ្ឌ​មុន​អង្គសេចក្ដី​លេខ ១៤១ ចុះ​ថ្ងៃទី ១៧​កញ្ញា ឆ្នាំ​២០២១ ដែល​បានសម្រេច​ឃុំខ្លួន​ឈ្មោះ ញឹម ប៉ែន ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម