Connect with us

ព័ត៌មានជាតិ

មកដឹងលម្អិត ពីករណី សិស្ស៥វិទ្យាល័យនៅភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ជាង២០នាក់

បានផុស

នៅ

ក្រសួងអប់រំ យុជន និងកីឡា នៅថ្ងៃទី១៧ ខែកញ្ញានេះ បានជូនដំណឹង ដោយបានស្នើឱ្យមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃនិងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កក្រោយមានផ្ទុះជំងឺកូវីដ១៩នៅក្នុងថ្នាក់រៀននៅក្នុងសាលាទាំងនោះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា ក្នុងចំណោម៥វិទ្យាល័យ មានដូចជា វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យវត្តកោះ គឺមានសិស្សវិជ្ជមានកូវីដ១៩ សរុបទាំងអស់ ២៣នាក់។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ស្ថានភាពជំងឺពួកគាត់ទាំង២៣នាក់ គឺធម្មតា មិនមានធ្ងន់ធ្ងរទេ គ្រាន់តែអ្នកខ្លះមានហៀរសំបោរតិចតួច ដោយសារអ្នកខ្លះត្រូវទឹកភ្លៀង។ តាមការសាក់សួរ ពួកគាត់ថា ដូចជាអត់មានអាការៈសង្ស័យអីទេ គឺធម្មតាៗ ដល់តែពេលធ្វើសំណាក ក៏ឃើញវិជ្ជមានកូវីដ-១៩។ ពួកគាត់ទាំង២៣នាក់ ឆ្លងជំងឺកូវីដ១៩ ធម្មតា មិនមែនប្រភេទពួកបំប្លែងថ្មីទេ​”​។

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ រូបនេះបញ្ជាក់ទៀតថា ពួកគាត់មួយចំនួនត្រូវបានគ្រូពេទ្យឱ្យសម្រាកនៅមណ្ឌលព្យាបាល ឯមួយចំនួនទៀត សម្រាកព្យាបាលនៅផ្ទះ តាមលក្ខខណ្ឌផ្ទះរបស់ពួកគាត់ដែលអាចសម្រាកព្យាបាលបាន។ ពួកគាត់ខ្លះព្យាបាលនៅមណ្ឌល ស្តាតអូឡាំពេក មណ្ឌលព្យាបាលម៉ូឌែន មណ្ឌលព្យាបាលទួលពង្រ និងសម្រាកតាមផ្ទះ២ ៣នាក់។

លោក ហែម ស៊ីណារ៉េត បានឱ្យដឹងពីមូលហេតុដែលរកឃើញសិស្សទាំង២៣នាក់នោះមានវិជ្ជមានកូវីដ-១៩ថា៖ “ដោយសារលក្ខខណ្ឌមួយចំនួនមានការយកសំណាកប្រជាពលរដ្ឋនៅមូលដ្ឋានដែលពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ហើយពួកគាត់ចូលរួមធ្វើតេស្តសំណាក។ លុះពេលលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបយើងធ្វើការផ្អាកថ្នាក់រៀនដែលពួកគេបានចូលសិក្សាឡើងវិញនោះជាបណ្ដោះអាសន្ន ដោយស្នើគ្រូ និងមិត្តរួមថ្នាក់ពួកគេដទៃទៀត ធ្វើចត្តាឡីស័ក បង្រៀន និងរៀនពីចម្ងាយវិញសិន”។ ​   

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃនេះថា ដោយយោងតាមស្មារតីលិខិតលេខ ៥០ ចុះថ្ងៃទី១៣ កញ្ញា ២០២១ សេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននូវវិធានការ៧ចំណុច។

លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ដែលចំណុចទី១ ស្ដីពីការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីធ្វើការសម្រេចចិត្តក្នុងការផ្អាកផ្នែកណាមួយនៃការរៀនតាមបណ្ដុំជាបណ្ដោះអាសន្ន ករណីមានការរាតត្បាតជំងឺឆ្លង ឬករណីមានប្រធានស័ក្ត និងត្រូវជូនដំណឹងដល់អ្នកពាក់ព័ន្ធដើម្បីលើកវិធានការអន្តរាគមន៍បន្ទាន់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ មានប្រសាសន៍បន្ថែមថា ក្រសួងនឹងជម្រាបពត៌មានជូនមហាជននាពេលខាងមុខ ក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួល និងតម្រង់ទិសរៀបចំការរៀន និងបង្រៀនតាមបណ្តុំ ឱ្យបានកាន់តែប្រសើរ។

លោកមានប្រសាសន៍បន្តថា៖ “ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អាទិភាពលើការលើកកម្ពស់សុខភាព និងសុវត្ថិភាព សិស្សានុសិស្ស និងបុគ្គលិកអប់រំ ស្របនឹងការបន្តពង្រឹងការអនុវត្តវិធានការណ៍ចាំបាច់ ឱ្យរឹតតែមានប្រសិទ្ធភាព”។

គួរបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2   ៩D2  ៩B2  ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២  H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។

ក្រសួងបានណែនាំបន្តថាចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។

គួររំលឹកថា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ចំនួន១៤២សាលាបានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំង និងសាលាឯកជនមាន១៥៩ទីតាំង។

ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំបើកដំណើរការជាបន្តបន្ទាប់ទៀតដោយសារត្រូវបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីសាលារៀនទាំងនោះត្រូវយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬធ្វើជាមណ្ឌលចត្តាឡីស័ក។ ក្នុងនោះសាលាបើកមុនគេមានខេត្តព្រះសីហនុ បន្ទាប់មកទៀតរាជធានីភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ បើកនៅថ្ងៃទី១៥ ខែកញ្ញា និងខេត្តកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម