ព័ត៌មានជាតិ
ព្រឹកនេះ ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការប្រឡងឌីប្លូមជាផ្លូវការ
ក្រសួងអប់រំយុវជន និងកីឡា បានបើកដំណើរការប្រឡងឌីប្លូមជាផ្លូវការហើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា និង ថ្ងៃ ទី ០១ ខែធ្នូ ឆ្នាំ២០២០ នៅតាមសាលារៀងៗខ្លួន ជាមួយនឹងវិធានការសុវត្ថិភាពសុខភាព និងវិធានការ របស់ក្រសួងសុខាភិបាល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាស ន៍ថាប្រឡងឌីប្លូមនៅឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសរុប ចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡងចំនួន១៧២៩ ចែកជា៧១៤១បន្ទប់មានការថយចុះជាងឆ្នាំមុនខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១៨៥១៨៣នាក់ ក្នុងនោះស្រី៩៧៥៩៤នាក់ មាន១៦៨៤មណ្ឌល ចែកជា៧៤០៧បន្ទប់។
លោកបានបន្តថា សម្រាប់ការប្រឡងនៅឆ្នាំនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នា ដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងឌីប្លូម ឆ្នាំនេះ មាន១១មុខវិជ្ជា ដែលនៅថ្ងៃទី១ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាប្រឡងចំនួន៦មុខវិជ្ជា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា ប្រឡងពេលព្រឹក និងរូបវិទ្យា .ភូមិវិទ្យានិង សីលធម៌-ពលរដ្ឋប្រឡងនៅពេលរសៀល។
ចំណែកនៅថ្ងៃទី០១ ខែធ្នូ មានប្រឡងចំនួន៥មុខវិជ្ជា រួមមានគណិតវិទ្យា និងការសរសេរតាមអានប្រឡងនៅពេលព្រឹក និង ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ប្រឡងនៅពេលរសៀល។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំ ឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ដូចនេះពិន្ទុប្រលងជាប់គឺ៥៤៥ដក២៥នរួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ៕
អត្ថបទ ៖ សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង