Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​ទៅ​មើល​បង្កៃ​បែរ​ជា​ទៅ​ដេក​ស្លាប់​ក្នុង​វាលស្រែ

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ដើម្បី​ទៅ​មើ​ល​បង្កៃ​ដែល​ដាក់​នៅ​វាលស្រែ​បែរ​ជា​ត្រូវ​គេ​ប្រទះ​ឃើញ​ដេកស្លាប់​ទៅវិញ​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថិតក្នុង​វាលស្រែ​មួយកន្លែង ភូមិ​ព្រៃ​សាលាសង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ វេ​ង វៃ ភេទ​ប្រុស​អាយុ២៨ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំ​ណើត​ភូមិ​ឈើ​ទាល​ឃុំ​ឈើ​ទាល​ ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវ៉េវ​ ពណ៌ខ្មៅ​ គ្មាន​ស្លាក​លេខ បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​កើត​ហេតុ​ខាង​លើ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ឈ្មោះ​ចាន់​ទី អាយុ២៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ ប្ដី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​(​ឆ្កូត​ជ្រូក​) ​ហើយ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ប្ដី​របស់​គាត់​បាន​ទៅ​មើល​បង្កៃ​ត្រី​នៅ​វាលស្រែ​គាត់​ក៏​រៀបចំ​ចេញទៅ​ធ្វើ​ការ​រោងចក្រ ស្រាប់​តែ​មាន​អ្នក​ភូមិខ​ល​ប្រាប់ថា​ ប្តី​របស់​គាត់​បាន​ដេកស្លាប់​នៅ​វាលស្រែ ពេលនោះ​គាត់​ក៏បាន​ចេញ​មើល​ពិតជា​ប្ដី​របស់គាត់​មែន។

បច្ចុប្បន្ន​សព​កំពុង​រង់ចាំ​ខាង គ្រូពេទ្យ យក​សំណាក បើ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូ​វីត​១៩​ទេ​និង​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​៕

ដោយ​ ៖​ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម