Connect with us

ព័ត៌មានជាតិ

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

បានផុស

នៅ

កណ្តាល ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹប​កំសាន្ត​ដ៏​ធំ​មួយ​ជា​លើក​ទី​២ បណ្តាល​ឲ្យ​ខូចខាត​ទាំង​តែម្តង​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ក្លឹប​នេះ​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ជិត​ច្រក​ផ្លូវ​ចូល​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លឹប​កម្សាន្ត​ខាងលើ​មាន​យីហោ ជី ឌី ក្លឹប ( D.CLUB ) ដែល​មាន ម្ចាស់​ឈ្មោះ ឌី ហើយ​ថា ក្លឹប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។

​កាលពី​អំឡុង​ជាង​២​ឆ្នាំមុន ក្លឹប​កំសាន្ត​នេះ​បាន​រង​ការបំផ្លាញ ដោយ​អគ្គីភ័យ​ម្តង​មក​ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​រង របួស​ម្នាក់ ដែល​កាលនោះ​ក្លឹប​នេះ​មាន​យីហោ​ឈ្មោះ ឌី ក្លឹបD.CLUB ហើយ​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ទាំងអស់ អះអាង​ថា គ្មាន​ច្បាប់​អនុញ្ញាត​ទេ ហើយក៏​មិន​ឲ្យ​ស្គាល់ឈ្មោះ​ដែរ ដោយសារ តែ​ម្ចាស់​ក្លឹប​នេះ អាងខ្នង​ខ្សែស្រឡាយ​កូន​លោកធំ​ម្នាក់។

ក្រោយ​មក​ម្ចាស់​ក្លឹប​នេះ​ទោះបី​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស យ៉ាងណា​ក៏​មិន​ត្រូវ​បាន​ច្បាប់​ហ៊ាន​ផ្តន្ទាទោស​គាត់​ដែរ ហើយក៏ នៅតែ​មក​បើក​ឡើងវិញ​ដដែល​យ៉ាង​គឃ្លើន ដោយ​គ្រាន់តែ​ប្តូរ ឈ្មោះ ក្លឹប នេះ​ពី ឌី​ក្លឹប (D.CLUB)​មកជា ជី​ឌី ក្លឹប (J.D.CLUB)វិញ ប៉ុណ្ណោះ រហូតមកដល់​ថ្ងៃកើតហេតុ​មហន្តរាយ​អគ្គីភ័យ​ជា លើក​ទី​២ នេះ​ទៀត។

លោក វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល ស្រុក​ពញាឮ បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ជា​លើក​ទី​២​នេះ​ពុំ​បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែ​បាន​បង្ក​ឲ្យ​ខូចខាត​ទី​តាំង​ក្លឹប​នេះ​ទាំងស្រុង​តែម្តង​ដែល​មាន​ទំហំ​ប្រវែង​២៧​ម៉ែត្រ គុណ​និង​៥២​ម៉ែត្រ ហើយ​មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕

ដោយ ៖ ប៊ុន​សឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម