ខេត្ត​ពីរ​ឆ្ងាយ​ពី​គ្នា​ជាង ៥០០ គីឡូម៉ែត្រ​គ្មាន​សេស​សល់​ប្រាសាទ​ទាល់​តែ​សោះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្ត​ពីរ​ឆ្ងាយ​ពី​គ្នា​ជាង ៥០០ គីឡូម៉ែត្រ​គ្មាន​សេស​សល់​ប្រាសាទ​ទាល់​តែ​សោះ​

បានផុស

នៅ

ខេត្ត​មណ្ឌលគីរី និង​ប៉ៃលិន​នៅ​ឆ្ងាយ​ពី​គ្នា​ជាង ៥០០ គីឡូម៉ែត្រ មិន​មាន​សេសសល់​សំណង់​ប្រាសាទ​បុរាណ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ទាំង​ពីរ​ប្រាប់​ដល់​កម្ពុជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ព្រហ្ម រដ្ឋា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ខេត្ត​ជា​អតីត​សមរភូមិប្រទាញប្រទង់គ្នា​​ចុងក្រោយ​នេះ​គ្មាន​សំណង់​ប្រាសាទ​បុរាណ​នៅ​សេសសល់​នោះ​ទេ។

ភ្នំយ៉ាតនៅ​ខេត្តប៉ៃលិន

ខេត្ត​ប៉ៃលិន​មាន​តែ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំយ៉ាត គឺជា​បេះដូង​របស់​ខេត្ត​។ លោក​ថា ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិ​សាស្រ្ត ដែលជា​និមិត្តរូបនៃខេត្តប៉ៃលិន។ អ្នកដំណើរ និង​ពលរដ្ឋ​ដែលចេញចូលខេត្តប៉ៃលិន តែងតែ​ឡើង​មកទស្សនា​ភ្នំយ៉ាត ដែល​ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ នៅជិតវត្តរតនសោភ័ណហៅវត្តកោងកាង។

នៅលើ​កំពូល​ភ្នំយ៉ាត មាន​វត្តអារាម​មួយ​ឈ្មោះថា វត្តគិរីរតនារាម​ភ្នំយ៉ាត​ឬ​ហៅវត្ត​ភ្នំយ៉ាត ដែល​មាន​សំណង់​បុរាណ សំណង់​ថ្មីៗ និង​អាស្រម​ជាច្រើន ដូចជា​ព្រះចូឡាមុនីចេតីយ៍តូចធំ អាស្រម​លោក​យាយ​យ៉ាត រូប​សំណាក​ព្រះពុទ្ធ​ផ្ចាញ់​មារ​កំពស់ ២១ម៉ែត្រ សំណង់ប្រាសាទ ៨ ទិស ព្រះ​សិអាមេតី អាស្រម​ព្រះគោព្រះកែវ ជាដើម។ នៅ​ជើង​ភ្នំយ៉ាត​ក៏​មាន​អាស្រម​លោក​យាយយ៉ាត​ផង​ដែរ ពិសេស​អាស្រម​ធំ​របស់​លោក​យាយ​យ៉ាត នៅ​ភាគ​ខាង​កើត​នៃភ្នំយ៉ាត ដែល​មាន​រូប​សំណាក​លោក​យាយ​យ៉ាតធ្វើ​អំពី​ថ្មភ្នំ​ព្រះវិហារ ឆ្លាក់​ដោយ​វិចិត្រករ​ខ្មែរ​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ មាន​ទម្ងន់​ជាង ៣៣​តោន។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន មាន​ភ្ញៀវ​ទេសចរ​ តែងតែ​ចូល​មក​អុជ​ធូប បួងសួង​សុំ​សេចក្តីសុខ​ពី​លោក​យាយ​យ៉ាត​ដោយ​មាន​ជំនឿ​មាន​បារមី​ស័ក្ដិសិទ្ធិ។

ចំណែក​ខេត្ត​មណ្ឌលគិរី​ ដែល​មាន​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ​ពី​ខេត្ត​ប៉ៃលិន ក៏​គ្មាន​សំណង់​ប្រាសាទ​បុរាណ​នៅ​សេសសល់​នោះ​ដែរ។

លោក សី ទូច ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគីរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មូលហេតុ​អាច​មកពី​​ខេត្ត​នេះ​នៅ​ឆ្ងាយ​ពី​រាជធានី​ជា​ទី​គង់​នៅ​​របស់​ព្រះមហាក្សត្រកាល​ពី​​ជំនាន់​មុន​ ទើប​គ្មាន​ការ​សាងសង់​សំណង់​ប្រាសាទ​បុរាណ​ណាមួយ​។

លោក​បានលើក​ឡើង​ពី​ភូមិសាស្រ្ត​ខេត្ត​មណ្ឌលគិរី​ជា​តំបន់ភ្នំ មាន​ផ្ទៃដីធំ​ទូលាយ​តែ​មានប្រជាជនតិច​រស់នៅ​ ហើយ​​ភាគច្រើន​ជា​ជនជាតិភាគតិច​។ វប្បធម៌​របស់​ជនជាតិ​ភាគតិច​ ជា​អត្តសញ្ញាណ​របស់​ខេត្ត​ភាគ​ឦសាននេះ។

ទាក់ទង​ជនជាតិ​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី​លោកសី ទូច បញ្ជាក់ថា មាន ១០ ជនជាតិ​រស់នៅ ហើយ​ជនជាតិ​ព្នង​មាន​ចំនួន​ច្រើន​ជាង​គេ ក្រៅ​ពី​នោះ​​មាន​ជនជាតិ​ ព្រៅ ទំពួន គ្រឹងជាដើម។

លោក​ប្រធាន​មន្ទីរ​មន្ទីរ​វប្បធម៌​ខេត្ត​ក៏​​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កន្លងទៅ​មន្រ្តី​ជំនាញ​របស់​មន្ទីរ​ បាន​ចុះ​ស្រាវជ្រាវ​​ចងក្រង​ទិន្នន័យ​ ពាក់ព័ន្ធ​​វប្បធម៌​​ជនជាតិ​ដើម​ភាគតិច​បាន ៧ ជនជាតិ បង្ហាញ​ពី​ជីវភាព​រស់នៅ ​ទំនៀម​ទម្លាប់​ប្រពៃណី រួមទាំង​បាន​ចុះ​ពី​ម្ហូប​របស់ជនជាតិ​បាន​ជិត ២០ មុខ​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ១ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services