Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ​ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ

បានផុស

នៅ

នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ នៅតាមមណ្ឌសុខភាពជិតផ្ទះលោកអ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបានជូនដំណឹង ដល់សាធារណជន និងមាតាបិតា ឬអាណាព្យាបាលទាំងអស់ ជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅតាមទីកន្លែង ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា​ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៦ ខែតុលា ស្រុកអូរជ្រៅ ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២២ ខែកញ្ញា ស្រុកមង្គលបូរី ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែកញ្ញា ស្រុកម៉ាឡៃ ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែកញ្ញា ស្រុកស្វាយចេក ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២៨ ខែកញ្ញា ស្រុកថ្មពួក ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ស្រុកភ្នំស្រុក ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។ ស្រុកព្រះនេត្រព្រះ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ ទីកន្លែងដែលត្រូវមកទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំសង្កាត់ របស់ស្រុកក្រុង ទូទាំងខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃច័ន្ទដល់ ថ្ងៃអាទិត្យ ពេលព្រឹកពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង១១៖៣០ នាទីពេលរសៀលពីម៉ោង១៣ ដល់ម៉ោង១៦ ល្ងាច។

ម្តាយ ឪពុកកូន រំពឹងថា នៅពេលដែលកូនៗបានចាក់វ៉ាក់សាំង ពួកគេនឹងមានសុខភាពល្អ ហើយអាចចូលរៀននៅតាមសាលារដ្ឋនិងឯកជនបានឆាប់ៗដែរគាត់បានថ្លែងអំណរអរគុណយ៉ាងជ្រោលជៅជូនសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់វ៉ាក់សាំងដល់ក្រុមកុមារតូចៗ ក្រោយចាក់ថ្នាំរួចបន្តអនុវត្តវិធានការសុខាភិបាល៣កុំ៣ការពារជាប្រចាំមិនអាចធ្វេសប្រហែសបានឡើយ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥៦ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម