Connect with us

ព័ត៌មានជាតិ

កំពុង​​​​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ តារា​សម្តែង​​ម្នាក់ ឲ្យ​អ្នក​ចូលចិត្ត​ដើរលេង​តាម​ព្រៃភ្នំ ប្រុងប្រយ័ត្ន

បានផុស

នៅ

ភ្នំពេញ៖ ទស្សនិកជនបានដឹងហើយថាតារាសម្តែងមាឌធំដំបងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា កំពុងធ្លាក់ខ្លួនឈឺដោយសម្រាកព្យាបាលនៅមន្ទីពេទ្យមានរយ:ពេលយូរថ្ងៃមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនលោក អ៊ុន សិទ្ធា ពេលនេះលោកមានជំងឺរហូតដល់ទៅ៤ប្រភេទកើតឡើងក្នុងពេលតែមួយ។ ដោយជំងឺរបស់លោក អ៊ុន សិទ្ធា មានដូចជា ជំងឺគ្រុនឈាម,គ្រុនចាញ់ រលាកក្រពះនិងពោះវៀន។
សួរនាំទាក់ទងនឹងអាការ:ជំងឺក្រោយពេលចូលព្យាបាលត្រូវបានលោក អ៊ុន សុទ្ធា ប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិចថារហូតមកទល់ពេលនេះអាការ:ជំងឺបានធូរស្រាលប្រមាណ៦០ភាគរយហើយ។

លោកថា នេះជាសារមួយសម្រាប់បងប្អូនដែលចូលចិត្តដំណេីរកម្សាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ​។

តារាសម្តែង អ៊ុន សិទ្ធាបន្តទៀតថា”សូមបងប្អូនប្រុងប្រយ័ត្នការពារខ្លួន(មូសខ្លា​)ដោយពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង គ្រុនចាញ់​ផង​ និង​រលាកក្រពះពោះវៀនទៀតទេីបតែបានធូរ៦០%ទេ។ ដូច្នេះ​ដូចខ្ញុំបានបញ្ជាក់ខាងលើរួចហើយសូមប្រុងប្រយ័ត្នផង “។

លោក អ៊ុន សិទ្ធា បាននិយាយបន្ថែមដែរថាអ្វីដែលកើតឡើងនេះក៏ដោយសារការធ្វេសប្រហែសរបស់លោកទេីបមានជំងឺបែបនេះ។ម្យ៉ាងពេលដែលលោ កធ្វើទុក្ខញាក់ម្តងៗឃេីញអស់ហេីយម៉ែឪហេតុនេះ សូមសូមថែរក្សាសុខភាពទាំងអស់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម