Connect with us

ព័ត៌មានជាតិ

ស្ពានដែកបាឡេត៍ កម្រាលឈើប្រវែង២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លានឹងសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែក​នេះ​

បានផុស

នៅ

ស្ពានដែក​បា​ឡេ​ត៍ កម្រាល​ឈើប្រវែង២៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាល​ខ្លា​(​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នឹងត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ ក្រោម​អភិ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់លោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ បានអោយដឹង​ថា នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ ស្អែក​នេះ ស្ពានដែក​បា​ឡេ​ត៍ កម្រាល​ឈើ ប្រវែង២៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាល​ខ្លា​(​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នឹងត្រូវសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ក្រោម​អភិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋា​ភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បី​សម្រួល​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​។​

សូមបញ្ជាក់​ជូន​ថា ស្ពានដែក​បា​ឡេ​ត៍ កម្រាល​ឈើ ប្រវែង២៤​ម៉ែត្រ នៅ​ភូមិ​ក្បាល​ខ្លា​(​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​នេះ មិនបាន​ប្រើប្រាស់​ថវិកាជាតិ​ឡើយ ដែលជា​ការឧបត្ថម្ភ​ដែក​ស្ពាន​ដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឧបត្ថម្ភ​កម្រាល​ស្ពាន និង​សរសរ​ស្ពាន​ដោយ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ រីឯ​ការឧបត្ថម្ភ​កម្លាំង​ពលកម្ម​នៃ​ការសាងសង់ ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម