ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប សុំការយោគយល់ពីពលរដ្ឋ បន្ទាប់ពីតំបន់មួយចំនួន ត្រូវបានដាក់ជាតំបន់ក្រហម
លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ បានបង្ហោះសារមួយក្នុងហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារថា «ពិតជាសុំការយោគយល់ តំបន់ក្រហម គឺហាមបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះដាច់ខាត ក្នុងករណីមានតម្រូវការម្ហូបអាហារ៖ -បងប្អូនដែលមានប័ណ្ណក្រីក្រ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង បានរៀបចំស្បៀងអាហារ សម្រាប់ចែករួចរាល់ហើយ -បងប្អូនប្រជាពលដែលមានជីវភាពខ្វះខាត ចង់ទិញសម្ភារប្រើប្រាស់ចាំបាច់ រដ្ឋបាលខេត្តបានរៀបចំម៉ូតូកង់៣ (PassApp) ដឹកដោយឥតគិតថ្លៃ ដោយបងប្អូនត្រូវធ្វើការទំនាក់ទំនងដើម្បីទិញទំនិញhttps://t.me/joinchat/xbT0czd28a9jYWU1 ដោយអ្នកបើកបរម៉ូតូកង់៣ (PassApp) បានចាក់វ៉ាក់សាំង និងធ្វើសំណាករួចរាល់អស់ហើយ។ -សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានធនធានគ្រប់គ្រាន់ អាចបញ្ជាទិញម្ហូបអាហារ និងទំនិញតាមរយៈប្រព័ន្ធអនឡាញ ដូចជា #Foodpanda #nham24 #TukOut #WowNow និងសេវាដឹកជញ្ជូនដទៃទៀត»។
លោក ទៀ សីហា បានសរសេរបន្តថា «ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។ -រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសារ របស់លោកអ្នក។ ៣ការពារ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ,៣កុំ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា»៕
អត្ថបទ៖ កុសល
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន