Connect with us

ព័ត៌មានជាតិ

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ លោតពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់ចុះមកក្រោមរងរបួសធ្ងន់

បានផុស

នៅ

ស្ត្រី​មិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរូបនាង​បានធ្វើសកម្មភាព​លោតចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាល​ពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ខាងលើ មានវ័យប្រមាណ៤០ឆ្នាំ ដោយនាងមានស្លៀកតែសារ៉ុង និងអាវសាច់ក្រណាត់​ពណ៌ស ដៃខ្លីមួយ​ប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញស្ត្រីខាងលើ ដើរតែម្នាក់ឯង​នៅលើស្ពានអាកាសស្ទឹងមានជ័យ ។ ខណះដើរដល់ចំណុចកើតហេតុ ស្ត្រីរូបនេះ ក៏បាន​ធ្វើសកម្មភាពលោតចុះពីលើស្ពានធ្លាក់​ទៅខាងក្រោម ចូលទៅស្ពានក្រោមដី បណ្តាល​ឲ្យ​រងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះ​អន្តរាគមន៍ និងជួយ​ទំនាក់ទំនងទៅកាន់​រថយន្តសាម៉ុយឲ្យទៅទទួលយកស្ត្រីរងគ្រោះខាងលើ ដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ ខណះករណីនេះ មិនទាន់មានការប៉ះពាល់ដល់អាយុជីវិតរបស់នាងនៅឡើយ ។

សូមបញ្ជាក់ថា តាមការអះអាងឲ្យដឹងថា ពីពលរដ្ឋរស់នៅក្បែរតំបន់ខាងលើ ពិសេសក្រុម​កម្មករបោសសំរាមនៅ​ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ បានប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ពុំមែន​ជាអ្នកតំបន់រស់នៅក្បែរកន្លែង​កើតហេតុឡើយ ពោលគឺទើបតែឃើញប៉ុណ្ណោះ ពេលកើត​មានករណី​ខាងលើនេះ ។ ហើយទន្ទឹមនឹងនោះ ក៏មិនដឹងថានាងមានលំនៅឋាននៅទីណា ឬមានបងប្អូន​សាច់ញាតិ​នៅទីណាទីណីដែរ ។

យ៉ាងណាមិញ ជុំវិញករណីលោតចុះពីលើស្ពានអាកាសខាងលើនេះ គេនៅពុំទាន់ដឹងថា ជាករណីប៉ង​សម្លាប់ខ្លួនឯង ឬយ៉ាងណាដែរ ។ ហើយ​ក៏មិនដឹង​ថា ផ្ដើម​ចេញ​ពី​មូលហេតុ​អ្វីដែរ ដែលនាំ​ឲ្យ​រូបគេ​លោតចុះពីលើស្ពាន បណ្តាលឲ្យរងរបួស​ធ្ងន់​បែបនេះនោះ ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម