Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

បានផុស

នៅ


២នាក់ប្តី-ប្រពន្ធ ដែលធ្វើសកម្មភាពលក់គ្រឿងញៀនយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត និងបុរសម្នាក់ទៀត ដែលជា​អ្នកប្រើប្រាស់ ត្រូវបានកងកម្លាំងនគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមា​នជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់។ ក្នុងនោះមានប្តី និងប្រពន្ធ ២នាក់ និងអ្នកប្រើប្រាស់ម្នាក់ទៀត។

ជនសង្ស័យទាំង ៣នាក់នោះ រួមមាន៖ ១-ឈ្មោះ ចាន់ គីម ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ (ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ។ ៣ -ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកប្រើ​ប្រាស់​។

លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងទៀតថា កងកម្លាំងនគរបាលរបស់លោក បានបង្ក្រាបដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣កូនថង់តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំ​បក, ថ្នាំប្រភេទគ្រាប់ពណ៌ក្រ​ហ​មចំនួន ៦០គ្រាប់, ដែកកេះ២, សំបកថង់មួយចំនួន, និងបំពង់​បឺតមួយចំនួនទៀត។

សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម