ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារបរិក្ខារពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ក្រុមការងារយេនឌ័រ
អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលមានសម្ភារបរិក្ខារពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៧លានរៀល សម្រាប់បេសកកម្មចុះសិក្សាស្វែងយល់ពីការងារយេនឌ័រ នៅអង្គភាពថ្នាក់ក្រោមចំណុះកងទ័ពជើងគោក ត្រូវបានប្រគល់កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
អំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក នាំយកទៅប្រគល់ផ្ទាល់ជូនឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការរង ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក ដែលរួមមាន៖ អាល់កុល, ម៉ាស់, តេស្តរហ័ស, ទឹកសុទ្ធ, មី, ទឹកក្រូច និងថវិការចំនួន៧លានរៀល ដើម្បីប្រើប្រាស់ក្នុងបេសកកម្មចុះដកពិសោធន៍លើការងារយេនឌ័រ ដើម្បីសិក្សាស្វែងយល់អំពីរបត់នៃការបំពេញការងារក្នុងដំណាក់កាលកូវីដ-១៩ និងផលលំបាកក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់បងប្អូនយោធិននារី តាមបណ្តាកងឯកភាពចំណុះកងទ័ពជើងគោកចំនួន០៧ រួមមាន កងពលធំអន្តរាគមន៍លេខ៣, បញ្ជាការដ្ឋានចំនួន៣, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងកងពលតូចថ្មើរជើងលេខ៥៣។
លោកឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការរង ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកមេបញ្ជាការ កងទ័ពជើងគោក ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់យោធិននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងខិតខំបំពេញតួនាទីភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជន៕
ដោយ ៖ កោះកែវ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?