Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​សម្ភារ​បរិក្ខា​រពេទ្យ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដល់​ក្រុមការងារ​យេនឌ័រ

បានផុស

នៅ

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក ដែលមាន​សម្ភារ​បរិក្ខារ​ពេទ្យ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ចំនួន​៧​លាន​រៀល សម្រាប់​បេសកកម្ម​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​យេនឌ័រ នៅ​អង្គភាព​ថ្នាក់ក្រោម​ចំណុះ​កងទ័ពជើងគោក ត្រូវ​បាន​ប្រគល់​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជ វណ្ណ​រិ​ទ្ធ នាយសេនាធិការរង នាយការិយាល័យ​ទី​៤ កងទ័ពជើងគោក នាំយកទៅ​ប្រគល់​ផ្ទាល់​ជូន​ឧ​ត្ត​ម​សេនីយ៍​ត្រី ខឹម បូ​ណា នាយសេនាធិការរង ប្រធាន​ក្រុមការងារ​យេនឌ័រ​កងទ័ពជើងគោក ដែល​រួមមាន​៖ អាល់កុល​, ម៉ាស់​, តេស្ត​រហ័ស​, ទឹក​សុទ្ធ​, មី​, ទឹកក្រូច និង​ថវិការ​ចំនួន​៧​លាន​រៀល ដើម្បី​ប្រើប្រាស់​ក្នុង​បេសកកម្ម​ចុះ​ដក​ពិសោធន៍​លើ​ការងារ​យេនឌ័រ ដើម្បី​សិក្សា​ស្វែងយល់​អំពី​របត់​នៃ​ការបំពេញ​ការងារ​ក្នុងដំណាក់កាល​កូ​វីដ​-១៩ និង​ផល​លំបាក​ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​បងប្អូន​យោធិន​នារី តាម​បណ្តា​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ចំនួន​០៧ រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣, បញ្ជាការដ្ឋាន​ចំនួន​៣, តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន និង​កងពលតូច​ថ្មើរជើង​លេខ​៥៣​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខឹម បូ​ណា នាយសេនាធិការរង ប្រធាន​ក្រុមការងារ​យេនឌ័រ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​លោក​មេបញ្ជាការ កងទ័ពជើងគោក ដែលជា​និច្ចកាល​តែង​គិតគូរ​យកចិត្តទុកដាក់ ឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១១ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម