Connect with us

ព័ត៌មានជាតិ

ករណី​ចាប់​សាច់​ពពែ​ ៖ អភិបាល​ខេត្តកណ្តាល​ចូល​បំភ្លឺ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ

បានផុស

នៅ

ក្រោយពី​មាន​ប្រតិកម្ម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​ករណី​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ​ចុះ​ចាប់​សាច់​ពពែ​របស់​ប្រជាពលរដ្ឋ​នោះ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ចូល​បំភ្លឺ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហើយ នា​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា នេះ​។

បើ​តាម​លោក គង់ សោ​ភ័​ណ្ឌ ករណី​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​មូលហេតុ នៃ​ការចុះ​ចាប់​របស់​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ​នោះ ដោយសារ​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​សាច់សត្វ​ពពែ​ចំនួន​១៧​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត​។ លោក​ថា ករណីនេះ មិនមែនជា​ការកាប់​សាច់​សត្វ ដើម្បី​ហូប​ជា​លក្ខណៈ​គ្រួសារ​ទេ ប៉ុន្តែ​ជា​ប្រភេទ​អាជីវកម្ម​លើ​សាច់សត្វ ដោយ​ប្រជាពលរដ្ឋ​បាន​នាំចូល​សត្វ​ពពែ​មកពី​ខេត្តបន្ទាយមានជ័យ មក​កាប់សាច់​លក់​រាល់​ថ្ងៃ ប្រជាជន​២៥​នាក់ បាន​នាំចូល​មួយថ្ងៃ​៥០​ក្បាល​។ គាត់​មិន​ព្រម​ចូល​សត្តឃាតដ្ឋាន ហើយ​នៅតែ​កាប់​តាម​ផ្ទះ ចោល​សំណល់​តាម​ដង​ទន្លេ ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន និង​ងាយ​ចម្លងជំងឺ​ដល់​សត្វ ឬ​មនុស្ស (​ចម្ងាយ​ពី​ផ្ទះ​បងប្អូន​អាជីវករ ដល់ទី​តាំង​សត្តឃាតដ្ឋាន​ប្រមាណ​៨០០ ម៉ែត្រ​ប៉ុណ្ណោះ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោ​ភ័​ណ្ឌ បញ្ជាក់​ទៀត​ថា “​មន្ត្រី​ជំនាញ បាន​ជំរុញ​ឲ្យ​គាត់​ចូល​សត្តឃាតដ្ឋាន ប៉ុន្តែ​ដោយសារ​ការមិន​ត្រូវរ៉ូវ​តម្លៃ​គ្នា​រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​អាជីវករ​កាប់​សាច់ ដោយ​តម្លៃ​សត្តឃាត​មួយ​ក្បាល​តម្លៃ​៩,០០០​រៀល ប៉ុន្តែ​អាជីវករ​ស្នើសុំ​បង់​ត្រឹមតែ​៤,០០០​រៀល ទើប​បងប្អូន​បន្ត​កាប់​តាម​ផ្ទះ​។ មន្ត្រី​ជំនាញ​បាន​ប្រជុំ​ណែនាំ​ជាច្រើន​ដង និង​រយៈពេល​ចុងក្រោយ​នេះ គាត់​សុំ​ពន្យារ​ពេល​មួយខែ ដើម្បី​រៀបចំ​មុខរបរ​គាត់​។ កន្លង​ហួស​១​ខែ នៅតែ​មិន​ព្រម​ដោះស្រាយ​គ្នា​តាមច្បាប់​អាជីវកម្ម ទើប​មន្ត្រី​ជំនាញ​ចុះ​ចាប់​សាច់ ឲ្យធ្វើ​កិ​ច្ជ​សន្យា ឈប់​កាប់សាច់​លក់​តាម​ផ្ទះ​ទៀត និង​ត្រូវមាន​លិខិត​អនុញ្ញាត​អាជីវកម្ម​ពិឃាដ​សត្វ​។

លោក គង់ សោ​ភ័​ណ្ឌ អះអាងថា រដ្ឋបាលខេត្ត​បាន​មាន​វិធានការ​មួយចំនួន​ដូចជា​៖

​ទី​១- បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អភិបាលស្រុក សម្របសម្រួល និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការផ្តល់​លិខិតអនុញ្ញាត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​សាច់សត្វ​។ ប៉ុន្តែ​ក្នុងករណី ប្រជាពលរដ្ឋ​ធ្វើ​ការកាប់​សាច់សត្វ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ត្រូវ​អនុញ្ញាត​ជូន​ពួកគាត់ និង​ហាម​ដាច់ខាត​ការរំខាន​នានា​។​

​ទី​២- ជំរុញ​ការសម្របសម្រួល​ការងា​រប​ច្ចេកទេស និង​ការ​ចរចា​តម្លៃ​រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​អាជីវករ​ប្រកប​អាជីវកម្ម​សាច់សត្វ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​សាលាស្រុក​ព​ញ៉ា​ឮ។​

​ទី​៣- ក្រើន​រំលឹក​មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្ត មាន​សម្តី ឥរិយាបថ របៀបរបប​ការងារ​ឲ្យ​ល្អ​ប្រសើរ ជាមួយ​ប្រជាជន អាជីវករ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម