Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ថៃ​៥​នាក់ ដែល​បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

ប្រទេស​ថៃ ៖ ជនជាតិ​ថៃ​ចំនួន ៥ នាក់ ត្រូវ​បាន​តម្រួត​ការពារ​ព្រំដែន​ថៃ​លេខ ៣ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​គោក​ខ្យូ​ង ធ្វើការ​ឃាត់ខ្លួន​នៅក្បែរ​ខ្សែបន្ទាត់​ព្រំដែន ថៃ​-​កម្ពុជា ខណៈ​ដែល​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​ដើម្បី​រក​ការងារ​ធ្វើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់​ចំណុច បាន​ណង​យ៉ា​កែវ ក្នុង​ឃុំ​គោក​ខ្យូ​ង ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​កំពុង​ធ្វើ​ដំណើរ ជិត​ដល់​ព្រំដែន​កម្ពុជា ក្នុងពេលដែល​ប្រទេស​មានការ​រឹតបន្តឹង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។

ក្រោយពេល​ឃាត់ខ្លួន ពួកគេ បាន​អះអាង​ថា ការ​លប​ឆ្លងដែន​នេះ​គឺ​ពួកគេ​មាន​បំណង​ចូលទៅ​ធ្វើការ​នៅក្នុង​កាស៊ីណូ​អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត ព្រោះ​ឮ​អ្នក​ស្គាល់គ្នា​ប្រាប់​ថា បើ​ទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការ​ហូបចុក និង​ការ​ស្នាក់នៅ។

ជនជាតិ​ថៃ​ទាំង​៥​នាក់ ដែល​ក្នុងនោះ​មាន​ប្រុស​៣ ស្រី​២ បាន​បន្ត​ថា ពួកគេ​ជិះឡាន​ក្រុង​មកពី​ខេត្ត​ភិចិត្រ ២ នាក់ មកពី​ខេត្ត​ឈៀង​ម៉ៃ ១ នាក់ និង​មកពី​ខេត្ត​ស្រះកែវ ២ នាក់ ដោយ​មកជួប​គ្នា​នៅ​ស្រុក​អារញ្ញ​ប្រាថេត ហើយ​ក៏មាន​រថយន្ត តូ​យូ​តា វី​ហ្គូ ពណ៌​ខ្មៅ​មក​ដឹក​ទៅ​ទម្លាក់​នៅ​ចំណុច ផ្លូវ​លូក​រុង ទើប​មាន​មេខ្យល់​ខ្មែរ​ម្នាក់​មក​ទទួល ដោយ​នាំ​ដើរកាត់​ស្រែ​ចំការ​ដើម្បី​ឆ្ពោះទៅ​ខ្សែបន្ទាត់​ព្រំដែន ប៉ុន្តែ​មុននឹង​សមត្ថកិច្ច​ចាប់ខ្លួន មេខ្យល់​នោះ​បាន​រត់​គេចខ្លួន​បាត់​ស្រមោល ដោយសារតែ​គេ​ស្គាល់​ភូមិសាស្ត្រ​ច្បាស់​។

បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម