Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើក​យុទ្ធនា​ការ​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ

បានផុស

នៅ

​ស្វាយរៀង​ ៖ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ ដែល​ប្រព្រឹត្តិ​ទៅ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃនេះ គឺជា​ការគិតគូ​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​ក្មួយៗ ដើម្បី​ឱ្យមាន​សុខភាព​មាំមួន ក្នុងការ​បង្កើន​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វ៉ាក់សាំង​នេះ​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បើក​សាលា​អោយ​ក្មួយៗ​ចូលរៀន​ឡើង​វិញ​នៅពេល​ខាងមុខនេះ ផងដែរ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា ការ​ចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្តស្វាយរៀង សម្រាប់​កុមារ ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ​នៅក្នុង​ខេត្ត​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​និង​ចាប់ផ្តើម​ចាក់​ជូន ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ មាន​តាម​ពេលវេលា និង​ទីតាំង​ដូចខាងក្រោម (​ពេលព្រឹក​ពី​ម៉ោង ៧និង៣០នាទី ដល់​ម៉ោង​១១និង៣០នាទី ពេល​រសៀល​ពី​ម៉ោង ១​រសៀល ដល់​ម៉ោង​៤​រសៀល​) រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃ​បញ្ចប់​យុទ្ធនា​ការចាក់​ជា​ស្ថាពរ​រួមមាន​៖

១- ក្រុង​ស្វាយរៀង :​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។

២-​ក្រុង​បាវិត : មន្ទីរពេទ្យបង្អែក​ជី​ភូ​

៣-​ស្រុក​កំពង់រោទិ៍ : មណ្ឌល​សុខភាព​ញរ​

៤- ស្រុក​ស្វាយទាប : មន្ទីរ ពេទ្យ បង្អែក​ស្វាយទាប​

៥- ស្រុក​រំដួល : មណ្ឌល​សុខភាព​ថ្នា​ធ្នង់

៦- ស្រុក​ចន្ទ្រា : មណ្ឌល​សុខភាព មេស​ថ្ង​ក

៧- ស្រុក​ស្វាយជ្រំ : មណ្ឌល​សុខភាព​តា​សួស – មណ្ឌល​សុខភាព​អង្គ​តា​សូ – មណ្ឌល​សុខភាព​មិត្តភាព​កម្ពុជា​-​កូរ៉េ ឈើ​ទាល​។

៨-​ស្រុក​រមាសហែក :​ទីតាំង​អតីត​សាលាស្រុក​រមាសហែក – មណ្ឌល​សុខភាព​អំពិល – មណ្ឌល​សុខភាព​អង្គ​ប្រស្រែ។

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​អា​យុ​ចាប់ពី​១៨​ឡើង មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​សូម​អ​ញ្ជើ​ញ​ទៅ​ទទួល​ចាក់អោយ​បាន​គ្រប់ៗ​គ្នា​នៅ​ទីតាំង​ដែល រដ្ឋា​បាល​ក្រុង​-​ស្រុក​បានរៀបចំ កន្លងមក និង​កំពុង​ដំណើរ​ការចាក់​ជា​រៀងរាល់ថ្ងៃ​។

ទន្ទឹម​នេះ​ឯកឧត្តម​ក៏​សូម​អំពាវនាវ​ដល់​ឪពុកម្តាយ​ដែល​នាំ​កូន​មក​ទទួល​ការចាក់​វ៉ាក់សាំង​ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ និង​សូម​ជៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់ បាត់​ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម ហើយ​ក្រោយ​ទទួលបាន​វ៉ា​ក់សាំង​នេះ​រួច​ សូម​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​”៣​ការពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម