Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ១៣កញ្ចប់

បានផុស

នៅ

ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្រោមការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន ដោយសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រធាតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ៣នាក់ ១. ឈ្មោះ អ៊ុន សុភ័ស្ដ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិម្រាមទៀក ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ២. ឈ្មោះ អ៊ុន អុី ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិម្រាមទៀក ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣. ឈ្មោះ សារ៉ាត់ ម៉ារី ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ ចងការប្រាក់ មានទីលំនៅភូមិថ្មកណ្ដាល ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង ០៣នាក់ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់។

សមត្ថិកច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ (ធំ ០២កញ្ចប់) ទូរស័ព្ទដៃចំនួន ០៤គ្រឿង ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម