អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប

បានផុស

នៅ

កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ ក្នុងពេលដែលរដ្ឋបាលខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន​កំណត់​ជា​តំបន់​ក្រហម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តសៀមរាប ក្នុងការ​កំណត់ ជា​តំបន់​ក្រហម នៅ​ភូមិសាស្ត្រ សង្កាត់ ស្លក្រាម ,​សង្កាត់​ស្វាយដង្គំ , សង្កាត់​គោកចក , សង្កាត់​ជ្រាវ និង ភូមិ តាវៀន សង្កាត់​សាលា​កំរើក ,​ភូមិ​ព្រៃធំ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សៀមរាប បាន​អនុវត្ត​វិធានការ​ក្តៅ ចំពោះ​បងប្អូន​ដែល​មិន​គោរព​នូវ​បម្រាម ដែល​រដ្ឋបាលខេត្ត បានសម្រេច​កំណត់​ជា “​តំបន់​ក្រហម​” ហើយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ទី​សំណាក់​របស់ខ្លួន រួមទាំង​ការមិន អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ ចេញ​ក្រៅពី​លំនៅដ្ឋាន​របស់ខ្លួន​ឡើយ។

ចំពោះ​ករណី​ដែល​បងប្អូន​បំពាន​វិធានការ ការហាមឃាត់ ក្នុងពេលដែល​កំពុង​បិទ​ខ្ទប់​ជា​បណ្តោះ​អាស​ន្ត រយៈពេល​មួយ​សប្តាហ៍​នេះ គិត​ចាប់ពី​វេលា​ម៉ោង​១៣រសៀល នា​ថ្ងៃទី​១៧ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រហូត​មាន​ការចេញ​សេចក្តីសម្រេច​ជាថ្មី។ ចំពោះ​បងប្អូន​មិន​គោរព​វិធានការ​នេះ កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ និងធ្វើការ​ឃាត់​ទុកជា​បណ្តោះ​អាសន្ន នូវ​មធ្យោបាយ​ទាំងឡាយ ដោយ អនុលោម​តាម​បទប្បញ្ញត្តិ និង នីតិវិធី​ជា​ធរមាន។ ចំពោះ​ការចេញចូល​នៅ​តំប​ន់​ក្រហម និង​លឿងទុំ គឺ​ត្រូវបាន​អនុញ្ញាត ក្នុងករណី​ចាំ​បាត់។

​ក្នុង​សកម្មភាព​ការបិទខ្ទប់ នៅ​ថ្ងៃទី១៨ ខែកញ្ញា​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ទុក​នូវ​មធ្យោបាយ​ធ្វើដំណើរ ជាច្រើន​គ្រឿង ដែល​ល្មើស​ទៅនឹង​បម្រាម យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​មួយរយៈ​ផងដែរ។​

​រដ្ឋបាលខេត្ត មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការដាក់​ជា​តំបន់​ក្រហម នៅក្នុង​ក្រុង​សៀមរាប​នេះ ដោយ​មូល​ហេតុថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​សហការ មិន​អនុវត្តតាម​ការណែនាំ មិនចេះ​ការពារ​ខ្លួន និងក្រុមគ្រួសារ​របស់​ខ្លួន ដែលជា​ហេតុ​នាំ​មេរោគ​ចម្លង​បន្ត​ទៅដល់​អ្នកដទៃ​ក្នុង​សហគមន៍។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ និងការ ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច រដ្ឋបាលខេត្ត ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី យប់​នេះ​កំពុង​ឈរជើង​នៅ ទីបញ្ជាការ​ស្រាល មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច វិបុល​សេនា ភក្តី សាយ ឈុំ អញ្ជើញ ជា​គណៈ​អធិបតីភាព ប្រកាស​ផ្ទេរ​មុខតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពត

ចរាចរណ៍៤ ម៉ោង មុន

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្តបុក​ម៉ូតូ​៣​គ្រឿង​

ព័ត៌មានជាតិ៥ ម៉ោង មុន

​បន្ទាន់! អគ្គិសនី​កម្ពុជា ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើងនៅ​តំបន់​ព្រៃជ្រៃ​ ដោយសារ​រង​ការ​ជន់​លិច​ទឹក​ខ្លាំង​

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ការ​ចែកចាយ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌​ក្នុង​តម្លៃ​សមរម្យ​និង​ទាន់ពេល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services