ឆេះផ្សារដំបូលខៀវទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆេះផ្សារដំបូលខៀវទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

បានផុស

នៅ

អគ្គិភ័យបានលេបត្របាក់ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ដែល​ស្ថិតនៅ​ចំណុច​ផ្សារ​ដំបូល​ខៀវ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង​ទី​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​បំផ្លាញ​តូប​លក់ដូរ​អ​ស់​ ៦​តូប និង​សម្ភារៈ​ក្នុង​តូប​អស់ទាំង​ស្រុង​។

​ម្ចាស់​ទីតាំង​លោក​ឧកញ៉ា កាំ​ង ឡេង ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មុខរបរអគ្គនាយក​ផ្សារ ដែលមាន​អ្នកគ្រប់គ្រង​ផ្សារ​ឈ្មោះ សុង គឹម​ហួរ ភេទ​ប្រុស អាយុ៥២​ឆ្នាំ មុខរបរអ្នកគ្រប់គ្រង​ផ្សារ ចំពោះ​មូលហេតុនៃ​ការឆាបឆេះ គឺ​បណ្តាលមកពី​ការឆ្លង​ចរន្ដអគ្គិសនី។

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លើនេះ បាន​ឆេះ​បំផ្លាញ តូប​ថ្ម​ប្រក់​ស័ង្កសី ដែលមាន​ទំហំ ២០០​ម៉ែត្រ x ១២​ម៉ែត្រ ឆេះ​អស់​តូប​ចំនួន៦​តូប និង​សម្ភារៈ​ក្នុង​តូប​អស់ទាំង​ស្រុង និង​ពុំ​បណ្ត​ល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើ​យ​។​

​ជុំវិញ​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះ​អគ្គិភ័យ​ខាង​លើនេះ ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន ២៤​គ្រឿង ប្រើប្រាស់​ទឹក​អស់២៣​ឡាន ស្មើ​នឹង៩២​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មកពី​ក្រសួងមហាផ្ទៃ​ចំនួន ២​គ្រឿង ប្រើ​ប្រាស់​ទឹកអស់២​ឡាន ស្មើនឹង១២​ម៉ែត្រគូប , រថយន្ត របស់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើនឹង ៦​ម៉ែត្រគូប និង​រថយន្ត​របស់​ក្រុមហ៊ុន ISI ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើ​នឹង ៤​ម៉ែត្រគូប ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ១​និង​១០​នាទី​យប់​រំលង​អ​ធ្រា​ត នា​ថ្ងៃ​ដ​ដែរ​៕

អត្ថបទ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ២ ម៉ោង មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មុន​នេះ​ អតីត​រដ្ឋ​មន្ត្រី​ការបរ​ទេស​អាមេរិក​ដ៏​ល្បី Powell ទទួល​មរណ​ភាព​ដោយ​កូវីដ

ព័ត៌មានជាតិ២ ម៉ោង មុន

រថយន្ត​ព្រូស បើក​បុក​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ ក្រឡាប់​ផ្ងារជើង នៅ​ស្ពាន​គល់ស្ពាន​ក្រោម​ដីស្ទឹង​មានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services