Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើងជាច្រើននាក់ ខណៈផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល

បានផុស

នៅ

ក្រុមក្មេងទំនើងប្រុសស្រី ២៣នាក់ ដែលផឹកស៊ីល្មើសនឹងវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបាន​កម្លាំង​នគរបាល​(​កម្លាំង​អន្តរាគមន៍​)​ខេត្ត​កែប ចាប់​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ក្បែរ​ចំណុច​ទី​លម្ហែ​ឆ្នេរកែប ស្ថិតក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹង​ការឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ប្រុសស្រីខាងលើ ក្រោម​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប និង​កិច្ចសហការ​រវាង​កម្លាំង​ល្បាត​ប្រចាំ​មាត់​ឆ្នេរកែប​។ ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​២៣​នាក់​ខាងលើ ពួកគេ​ជិះ​ម៉ូតូ​ចំនួន​៩​គ្រឿង ដែល​មកពី​រាជធានី​ភ្នំពេញ និង​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងទៀត ដោយ​ក្រុម​ក្មេង​ទំនើង​ទាំង​នោះបាន​ប្រមូល​ផ្តុំគ្នា​ផឹកស៊ី​ល្មើ​សនឹង​វិធានការ​សុខាភិបាល និង​បាន​ដុត​ផាវ បង្ក​ការភ្ញាក់ផ្អើល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តំបន់​ទេសចរណ៍​ឆ្នេរកែប​។

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រមូល​ផ្តុំគ្នា​ផឹក​ស៊ីតទៅទៀត នឹង​ហៅ​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ​បន្ត​នៅផ្ទះ​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម