អភិបាលខេត្តព្រះវិហារ ពង្រឹងការត្រួតពិនិត្យតាមព្រំប្រទល់ខេត្តសៀមរាប ទប់ស្កាត់ជំងឺកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ពង្រឹងការត្រួតពិនិត្យតាមព្រំប្រទល់ខេត្តសៀមរាប ទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងតាមខ្សែបន្ទាត់ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ឱ្យបានហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលខេត្តមួយនេះកំពុងផ្ទុះខ្លាំងនូវជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានល្អ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ត្រូវអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត ៣កុំ៣ការពារ។ បន្ថែមពីលើនេះទៀត អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុតនៅតាមព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីកុំឱ្យជំងឺកូវីដ-១៩ ចូលមកខេត្តព្រះវិហារ ដោយសារខេត្តសៀមរាបកំពុងផ្ទុះខ្លាំង ការរីករាលដាលជំងឺកូវីដ-១៩ ដែលត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

ពាក់ព័ន្ធនឹងអគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានឱ្យដឹងថា អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ មានទំហំ ៩ម៉ែត្រ គុណនឹង ១០.៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ និងកម្ពស់ប្រវែង ៦.១ម៉ែត្រ លើផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនឹង ៣២.៧០ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ។ អគារស្នាក់ការនេះ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

លោកបន្តថា ការងារសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ បានចំណាយថវិកាសរុបចំនួន ១១១,០៦១,០០០រៀល (មួយរយដប់មួយលានសូន្យហុកសិបមួយពាន់រៀលគត់) ក្នុងនោះ ដោយបានការ ចូលរួមឧបត្ថម្ភពីសំណាក់ លោកទេសរដ្ឋមន្ដ្រី មាស សុភា និង លោកស្រី លោក ប្រាក់ សុវណ្ណ និង លោកស្រី លោក សំ លាងទី ក្រុមការងារខេត្តចុះជួយឃុំភ្នំត្បែងមួយ គណៈកម្មាធិការគណបក្សឃុំភ្នំត្បែងមួយ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារមានផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហមខ្វាត់ខ្វែង មានអគ្គិសនី អណ្តីងទឹកស្អាត ជាមួយនិងការបណ្តុះបណ្តាធនធានមនុស្សផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ការរិះគន់ក៏មានច្រើនផងដែរ។ លោកបញ្ជាក់ថា វាជារឿងធម្មតាទេ យើងធ្វើច្រើន តែងតែខុសហើយ វាមិនដូចអ្នកចាំតែថានោះទេ។
លោកបន្តថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយនេះ យើងបានចំណាយថវិកាចំនួនប្រមាណជាង១១១លានរៀល។តែថវិកាទាំងនេះមិនបានយកថវិកាជាតិមកប្រើប្រាស់នោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ២ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ២ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services