Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ការងារ​ព្រំដែន​គោក បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការ​ចុះ​បេសកកម្ម​តាម​ព្រំដែន​ថ្ងៃនេះ​គឺ ចុះ​ត្រួតពិនិត្យ​កងកម្លាំង​តាម​គោលដៅ-​ទប់ស្កាត់​មេខ្យល់ បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ការ​ដាក់​កម្លាំង​ត្រៀមលក្ខណៈ​ជាស្រេច ដើម្បី​ត្រៀម​បង្ការ​សង្គ្រោះ ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ការ​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែល​រស់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៨០៧​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​ក៏បាន​នាំ​យក​អំណោយ​អាវយឺត ចែក​ជូន​ដល់​កម្លាំង និង​មាន​មតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ អនុវត្ត​តួនាទី ភារកិច្ច​បាន​ល្អរួមគ្នា​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​តាម​ព្រំដែន ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​បន្ត​អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារ​៕

អត្ថបទ៖ ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម