Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដពាក់ព័ន្ធផ្សារKRD ស្រុកកំរៀង កើនឡើងជិត៥០០នាក់ហើយ

បានផុស

នៅ

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាជ្ញាធរ​ស្រុក​កំរៀង ​បានអោយដឹងថា តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ផ្សារ ​ខេ ​អ ​ឌី​ (KRD) ស្រុក​កំរៀង បាន​កើន​ឡើងដល់ជិត​៥០០​នាក់​ហើយ ខណៈដែល​អាជ្ញាធរ ​និងមន្ត្រី​សុខាភិបាល​កំពុងតែ​បន្ត​យក​សំណាកលើ​អ្នកភូមិ​ និង​អាជីវករ​ពាក់ព័ន្ធ​បន្ថែមទៀត។​

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​កំរៀង​អោយដឹងថា តួលេខ​អ្នកពាក់ព័ន្ធ​នឹង​ផ្សារ​ខេ​អ​ឌី មាន​អ្នក​ឆ្លង​កើន​ឡើងដល់៤៩៨នាក់ ក្នុងនោះ ស្ត្រីមាន​ចំនួន២៧៧នាក់ ក្នុងចំណោម​អ្នក​មកយក​សំណាក​ចំនួន​១៤៨៩ នាក់ ស្ត្រី​៧៨១នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បាន​អំពាវនាវ​អោយ​ប្រជា​ពលរ​ដ្ឋ និងអាជីវករទាំងអស់​ដែល​ពាក់ព័ន្ធត្រូវ​នាំគ្នា​មក​យក​សំណាក​អោយបាន​លឿន​ និង​គ្រប់គ្នាដើម្បី​កុំអោយ​ឆ្លង​ចូល​សហគមន៍កាន់តែ​ច្រើន​ថែមទៀត ។​

លោក សុខ គឹម​ខុន បាន​បន្ថែមថា មូលហេតុ​ដែលមាន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​ផ្សារ​KRD ក្នុងភូមិ​អូ​ដារ​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង និងរាលដាល​ដល់​ភូមិ​ទាំងមូល​នេះ ដោយសារតែប្រជាពលរដ្ឋ​ម្នាក់​បាន​ចូលទៅ ទិញ​ទំនិញនៅ​ទឹកដី​ថៃ យកមក​លក់​នៅ​ផ្សារ​KRD នេះ ​រហូតដល់​ថ្ងៃទី​០៧ ខែកញ្ញា គាត់​មាន​អាការៈខុស ធម្មតា ក៏​ពិនិត្យ​សំណាក​ឃើញ​មាន​កូ​វីដ​-១៩ និងក្រោយមក​រកឃើញប្រជាពលរដ្ឋ​ម្នាក់ទៀត​ដែល​ទៅទិញ​ទំនិញនៅ​ផ្សារ​ថៃ​ដែរ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដែរ ។​

ដោយ​ឃើញ​ដូច្នេះ​ អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​ចាប់ផ្តើម​ពិនិត្យ​សំណាក​លើ​ប្រជាពលរដ្ឋ និងអាជីវករ​ដែលចេញ​ចូលទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ​យកមក​លក់​នៅ​ផ្សារ​KRD នេះ ទើប​ឃើញជា​បន្តបន្ទាប់​កាន់តែ​ច្រើនឡើង រហូតដល់​បិទ​ខ្ទប់​ភ្លាមៗ​នៅ​ទីតាំង​ផ្សារ​នេះ និងបន្ត​បិទ​ភូមិអូរ​ដា​លើ ទាំងមូល​តែម្តង រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​កុំអោយឆ្លង​រាលដាល​ទៅ​ភូមិផ្សេងៗ ទៀត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ២៣ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ៣៣ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

កីឡា៣៦ នាទី មុន

អតីត​ជម្រើសជាតិ សាយ ពិសិដ្ឋ ដឹក​នាំ​ក្រុមអន្តោប្រវេសន៍ឈ្នះជើងឯកក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម