Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រៃវែង​សេសសល់​ប្រាសាទ​​ពីរ សាងសង់​មុន​សម័យ​អង្គរ

បានផុស

នៅ

ខេត្ត​ព្រៃវែង​មាន​សំណង់​បេតិកភណ្ឌ​​ប្រាសាទ​បុរាណ​ចំនួន​ពីរ​នៅ​សេសសល់ រួម​ទាំង​ទួល​បុរាណ​ជាង ៤០០ សាងសង់​​មុន​សម័យ​អង្គរ។

លោក អ៊ុក សេរីវុធ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា ទូទាំង​ខេត្ត​ព្រៃវែង​នៅ​សល់​សំណង់​ប្រាសាទ​បុរាណ​តែ​ពីរ​ប៉ុណ្ណោះ និង​ទួល​បុរាណ​ជាង ៤០០ ​ខ្លះ​សល់​តែ​គ្រឹះ និង​ខ្លះ​បាត់​រូបរាង​អស់​ហើយ។

ប្រាសាទ​ដែល​នៅ​សេសសល់​រូបរាង​គឺ​ប្រាសាទ​ព្រះវិហារ​ច័ន្ទ និង​ប្រាសាទ​ចៅ​ស្រុក។ ប្រាសាទ​ទាំងពីរ​នេះ​កសាង​ឡើង​មុន​សម័យ​អង្គរ​។

ប្រាសាទព្រះវិហារច័ន្ទ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ប្រធាន​មន្ទីរ សំណង់​ប្រាសាទ​ទាំង​ពីរ​នៅ​សល់​រូបរាង ៧០ ទៅ ៨០ ភាគរយ ហើយ​​តែងតែ​មាន​ភ្ញៀវ​មក​ទស្សនា​ជា​ហូរហែ​ ​មុន​ពេល​​ផ្ទុះ​​រាលដាល​ជំងឺ​កូវីដ។

ជាក់ស្ដែង​ប្រាសាទ​ព្រះវិហារ​ច័ន្ទ ស្ថិត​នៅក្នុង​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​ខឿន​ធ្វើ​អំពី​ថ្ម​បាយក្រៀម កសាង​ឡើង​មុន​សម័យ​អង្គរ​ចន្លោះ​ពី​សតវត្ស​ទី១ ដល់​ចុង​សតវត្ស​ទី៦។

ប្រាសាទចុងស្រុក

ចំណែក​ប្រាសាទ​ចុង​ស្រុក (អ្នក​ស្រុក​ហៅ​ព្រៃ​ដើម​ស្រុក ឬ​ព្រះធាតុ​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ ប្រាសាទ​ចុង​ស្រុក មាន​ចម្ងាយ​ប្រហែល ៣៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម​ធ្វើ​ពី​ឥដ្ឋ និង​ថ្ម​ភក់ កសាង​ឡើង​នៅ​សតវត្យរ៍ទី៧ មាន​ឬ​ស​ដើម​ជ្រៃ​ព័ទ្ធ​តួ​ប្រាសាទ។ នៅ​ក្នុង​ប្រាសាទ ក៏​មាន​រូប​ព្រះ​គោ​មួយ​អង្គ​ធ្វើ​អំពី​ថ្មភក់ មាន​អំណាច​ខ្លាំង​ពូកែ​ជា​ទី​គោរព​បូជា។

ក្រៅ​ពី​នេះ​បើ​តាម​លោក អ៊ុក សេរីវុធ ​នៅ​ក្រុង​ព្រៃវែង​មាន​ទួល​បុរាណ​មួយគឺ​​ទួល​បារាយណ៍​អណ្ដែត ជា​ទីតាំង​​សម្រាប់​បន់ស្រន់សម្រាប់​អ្នក​ស្រុក ហើយ​អាជ្ញាធរ​ក៏​បាន​រៀបចំ​ក្លាយ​ជា​រមណីយដ្ឋាន​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម