Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោកបណ្ឌិត សេង សារី

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ​បានអំពាវនាវដល់ស្ថាប័នតុលាការពិនិត្យពិ​ចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ក្រោយពីសម្ដេចបានស្ដាប់ការបកស្រាយ ពី​លោក​បណ្ឌិត សេង សារី អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច ដែលពាក់ព័ន្ធ នឹងការបង្កើតរដ្ឋាភិបាល ក្រៅប្រទេសខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន  បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់ អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណះសមហេតុផលនិងអាចទទួលយកបាន ក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី»។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម។ ក្នុងនោះក៏ ដែរសម្ដេច តេជោ ហ៊ុន សែន អំពាវនាវដែរថា «ខ្ញុំក៏អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ»។

គួររំលឹកថា ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ​​ដល់​អាយុក្រោម១២ឆ្នាំ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើ​បឲ្យដឹងថា មានបណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។

ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះថា ជាបណ្ឌិតរូបណាក៏ដោយ តែគេដឹងថា ជាលោក​បណ្ឌិត សេង សារី ដែលបានលើកឡើង អំពីវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសគេមិនមែនត្រឹមតែគុកគេ ដែលហៅថា ចលនាឧទ្ទាមនេះ គេបាញ់ទៀតផង នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ។ សូមបញ្ជាក់ឲ្យច្បាស់ រឿងក្របខណ្ឌបក្សផ្សេង ឬចលនាប្រដាប់អាវុធផ្សេង គេចង់ធ្វើតាមបែបនៅភូមា មានចលនាប្រដាប់អាវុធ មានអង្គការចាត់តាំងនយោបាយ មានចល​នាយោធា រឿងអីដែលយើងមិនត្រូវប្រើ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កន្លងមករឿងចលនាប្រដាប់អាវុធ មកចាប់សម្តេចនោះ គឺអ្នកដឹកនាំមិនទាន់រួចខ្លួនទេ ហើយនេះគ្រាន់តែដាស់តឿន ចំពោះអ្នកវិភាគ កុំវិភាគជ្រុលហួស៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម