Connect with us

ព័ត៌មានជាតិ

កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda

បានផុស

នៅ

ដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹង​សន្ទុះ​នៃ​ការរីកចម្រើន​យ៉ាងខ្លាំង​នេះ foodpanda នៅ​តែងតែ​ព្យាយាម​ពង្រឹង និង​អភិវឌ្ឍន៍​សេវាកម្ម​របស់ខ្លួន​បន្ថែម​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​បន្ថែមទៀត ជាពិសេស​ក្នុងអំឡុងពេល​ ដែលមាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ foodpanda ក៏បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ដ៏​ថ្មីស្រឡាង​មួយ​ នៅក្នុង​កម្មវិធី​ទូរ​សព្ទ​របស់ខ្លួន​ថែមទៀត​គឺ pandamart។ មុខងារ​ថ្មី​នេះ ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​គោលបំណង​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន​របស់ foodpanda ទាំងអស់ ពោល​អ្នក​ទាំងអស់គ្នា​ អា​ចរក​កុម្ម៉ង់​ទំនិញ​ជាច្រើន​ដល់​ទៅ​ជាង​៣០០០​មុខ​ឯណោះ​។ កាន់តែ​ងាយស្រួល កាន់តែ​សុវត្ថិភាព ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត មិន​ឲ្យ​លើសពី​៣០​នាទី​នោះទេ​។

​ចំណែក​ការប្រើប្រាស់​មុខងារ​ថ្មី pandamart នៅក្នុង​កម្មវិធី foodpanda គឺ​ពិត​ជាមាន​ភាពងាយស្រួល​មែនទែន ដោយ​អ្នក​លោកអ្នក​គ្រាន់តែ​បើក App foodpanda ហើយ​ចុច​ទៅលើ​ផ្នែក​ដែលមាន​ពាក្យ​ថា គ្រឿងទេស​និង​ច្រើន​ទៀត (​ឬ Grocery and more ជា​ភាសា​អង់គ្លេស​) នោះ​នឹង​ឃើញ​មានឈ្មោះ​ហាង​ជាច្រើន​ដែល អ្នក​ទាំងអស់គ្នា​អាចធ្វើ​ការជ្រើសរើស​កុម្ម៉ង់​ទំនិញ​តាម​តម្រូវការ​បានរួម​មាន គ្រឿងទេស​ជាច្រើន​មុខ អាហារ​និង​ភេសជ្ជៈ​កំប៉ុង ទឹកដោះគោ ប័​រ សម្ភារៈ​ផ្ទះបាយ លើសពីនេះ​ក៏មាន​ជា​គ្រឿងសម្អាង និង​ទំនិញ​ជាច្រើន​មុខ​ទៀត​ដល់​ទៅ​ជាង​៣០០០​ប្រភេទ​ផងដែរ​។

​ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី​៣០​ ខែកញ្ញា​នេះ រាល់​អតិថិជន​ដែល​ធ្វើការ​កុម្ម៉ង់​តាម pandamart នឹង​មានឱកាស​ក្នុងការ​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា Play station 5, iPad pro, JBL speaker និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។ មួយវិញទៀត​សម្រាប់​អតិថិជន​ដែល​ធ្វើការ​កុម្ម៉ង់​ពី​កម្មវិធី foodpanda ជា​លើកដំបូង​អ្នក​លោកអ្នក​អាច​ប្រើ​ប្រ​ម៉ូ​កូដ MART នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ $2 ក្នុងការ​កុម្ម៉ង់​ចាប់ពី $7 ឡើងទៅ​។

​ជាការ​ពិតណាស់ foodpanda កំពុងតែ​ផ្តល់​ភាពងាយស្រួល​ជាច្រើន​ដល់​អតិថិជន ពោល​អ្នក​ទាំងអស់គ្នា ​មិនចាំបាច់​ចេញ​ក្រៅ​ក៏​អាច​កុម្ម៉ង់​ម្ហូបអាហារ​ឆ្ងាញ់ៗ របស់របរ​ប្រើប្រាស់ និង​ទំនិញ​ជាច្រើន​មុខ ប្រកបដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ រួម​ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត និង​មានការ​បញ្ចុះតម្លៃ​ដ៏​សន្ធឹកសន្ធាប់​ផងដែរ​។

​ដោ​ន​ឡូត​កម្មវិធី foodpanda ឥឡូវនេះ​៖  http://onelink.to/fpkh

Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បី​ទទួលបាន​ព័ត៌មាន​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​ប្រ​ម៉ូ​កូដ​បញ្ចុះតម្លៃ​ជាច្រើន​មុនគេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម