Connect with us

ព័ត៌មានជាតិ

កាយដីប៉ះមីនតោនផ្ទុះលាន់ដូចរន្ទះបង្កឲ្យអ្នកបើកគ្រឿងចក្ររងរបួស​

បានផុស

នៅ

សម្លេង​ផ្ទុះ​គ្រាប់​មីនតោនលាន់ឮរញ្ជួយ​ដី បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច ចុះទៅ​កាន់​ទីតាំង​កើតហេតុ ខណ​:​ដែល​ដៃ​អេ​ស្កាកាយដី​ត្រូវចំ​គ្រាប់មីន​នោះ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុចដី​ចម្ការ​របស់ឯកឧត្តម ប៉ុល សារឿន ក្នុងភូមិ​អំ​ពឹប ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការអះអាង​ពី​ប្រភព​នៅ​ទី​នោះបាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺមាន​អេ​ស្កា​មួយគ្រឿង ដែល​អ្នក​បើ​ក​ឈ្មោះ ណ​យ ប៊ុន ភេទ​ប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ បាន​បញ្ជា​អេ​ស្កា​កាច់​ព្រៃចម្ការ និង​កាយ​ដី ក៏បាន​ប៉ះ​មីនតោនមួយ​គ្រាប់ផ្ទុះ​ឡើង ធ្វើអោយ​កម្លាំង​ខ្យល់​នៃ​គ្រាប់មីន បាន​បំបែក​កញ្ចក់​អេះ​ស្កា​ខ្ទេចខ្ទី និង​បង្ក​ឲ្យ​អ្នក​បើករងរបួស ។

សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា កន្លងមក​ដី​នៅក្នុង​តំបន់​នេះ ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋធ្វើស្រែចម្ការ រាល់​ឆ្នាំ ហើយក៏​មិនដែល​មាន​បញ្ហា​អ្វី​ដែរ លុះ​នៅ​ថ្ងៃកើតហេតុ ក៏​ស្រាប់​តែមាន​ករណីនេះ​កើតឡើងដោយ​សមត្ថកិច្ច​បាន​អះអាងថា វា​អាច​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម លុះ​ត្រូវ​ទឹកត្រូវ​ភ្លៀង ទើប​ធ្វើអោយ​គ្រាប់​នេះ​អណ្តែត​ឡើង ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៧ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៨ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម