Connect with us

ព័ត៌មានជាតិ

ស្ត្រីវិជ្ជមានកូវីដសម្រាលកូនភ្លោះដោយជោគជ័យ

បានផុស

នៅ

ស្ត្រី​ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​បាន​សម្រាលកូនភ្លោះ​ដោយ​ជោគជ័យ​ ក្រោម​ការយកចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​យុទ្ធជន​អាវ​ស ​ផ្នែក​សម្ភព​នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧(​គន្ធបុប្ផា​ទី​៣)​។​

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក​វេជ្ជបណ្ឌិត ប៊ីត រិច​ន័​រ ដែលជា​ស្ថាបនិក​មន្ទីរ​គន្ធបុប្ផា​បាន​បង្ហោះ​ឲ្យ​ដឹង​ដឹង​ថា​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​អាយុ​៣៥​ឆ្នាំ​វិជ្ជមាន​កូ​វីដ​-១៩​សម្រា​ល​កូនភ្លោះ​តាម​ធម្មជាតិ ​សម្រាល​បានកូន​ប្រុស​ទី​១ ទម្ងន់ ២,៨​គីឡូ ​និង​កូនប្រុស​ទី​២ ទម្ងន់​៣,១ គីឡូ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បន្តថា ​សូម​អរគុណ​និង​កោត​សរសើរ​ដល់​ក្រុមគ្រូពេទ្យ​យុទ្ធជន​អាវ​ស ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧(​គន្ធបុប្ផា​ទី​៣)​ដែល​បាន​ជួយ​សម្រាលកូន​របស់គាត់​ប្រកបដោយ​ជោគជ័យ ។​

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ​រាល់​ការព្យាបាល​ទាំង​អស់ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​ដោយ​គ្មាន​ការ​រើស​អើង រាល់​ការបរិច្ចាគ​តូច​ឬ​ធំ​គឺ​ពិតជា​បាន​ជួយ​ព្យាបាល​សង្គ្រោះ​ និង​ការពារ​ជីវិត​។​ អរគុណ​គន្ធបុប្ផា អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​តាំងពី​ឆ្នាំ​១៩៩២៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម