Connect with us

ព័ត៌មានជាតិ

កាប់ប្រពន្ធស្លាប់ហើយ បន្តកាប់អ្នកជិតខាង របួស២នាក់ រួចរត់គេចទៅ ចង.កសម្លាប់ខ្លួន

បានផុស

នៅ

សមត្ថកិច្ចបានដឹងថា បុរសម្នាក់ បានយកពូថៅកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារស្រវឹងស្រាទំនាស់ពាក្យសម្តី និងបន្តកាប់អ្នកដទៃ២នាក់ឲ្យរបួសហើយរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមរកប្រទះឃើញចង.ក សម្លាប់ខ្លួនឯង នៅនឹងដើមឈើ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ ប្រទះឃើញ​នៅវេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃ​ទី​២០​ ខែកញ្ញា ​ឆ្នាំ​២០២១ ​ភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ​ខែកញ្ញា ​ឆ្នាំ​២០២១ វេលា​ម៉ោង ១៦​និង​០០​នាទី ជនរងគ្រោះ​កំពុង​នៅផ្ទះ ក៏មាន​ទំនាស់​ពាក្យសម្តី ជាមួយ​ជនសង្ស័យ ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ ឆែម ទក ភេទ​ប្រុស ស្រវឹងស្រា បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ ឈ្មោះ សាន ចាន់ ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ ២​ពូថៅ បណ្តាល​ឲ្យ​ស្លាប់ បន្ទាប់មក​ជនសង្ស័យ បាន​ដើរទៅ​កាប់ជនរងគ្រោះ ឈ្មោះ ឃាន់ សុខា​ន់ ភេទ​ស្រី ដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​គាត់ ចម្ងាយ​ពី​ផ្ទះ​ជនសង្ស័យ ៣០​ម៉ែត្រ ត្រូវចំ.ក ១​ពូថៅ​បណ្តាល​ឲ្យ​របួស ពេលនោះ​ជនរងគ្រោះ ឈ្មោះ ឃាន ឆាត ភេទ​ប្រុស ស្ទុះ​មកជួយ​ក៏​ត្រូវ​ជនសង្ស័យ កាប់​ត្រូវដៃ​ឆ្វេង​១​ពូថៅ បណ្តាល​ឲ្យ​របួស ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​កាន់​ពូថៅ​រត់​គេចខ្លួនបាត់។

លោក​បន្តថា ក្រោយពេល​កើតហេតុ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍ តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត, ​លោក​ឧ​ត្ត​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជា​ជំនួយ​ការណ៍ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដឹកនាំ​ផ្ទាល់​ដោយ​លោក​ផ្ទាល់​ និង​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​ជីក្រែង ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្វែងរក ចាប់​ជនសង្ស័យ រហូតដល់​ម៉ោង ១០ និង ០០​នាទី ព្រឹក​ថ្ងៃទី២០ ​ខែកញ្ញា ​ឆ្នាំ​២០២១​។ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​ជន​សង្ស័យ​ខាងលើ ចង.ក​ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយ​ចង.ក​ នឹង​ខ្សែ​នីឡុង​ពណ៌​ខៀវ នៅ​ដើម​ព្រីង​ត្រង់ចំណុច នៅ​ព្រៃ​វាលស្រែ​ នៅ​ខាងលិច​ផ្ទះ​ជនរងគ្រោះ ប្រហែល ៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម