Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មាន៖ មេរោគកូវីដ-១៩ ឆ្លងតាមការទាក់ទងគ្នា តែមេរោគព័ត៌មានក្លែងក្លាយ ឆ្លងតាមបណ្តាញព័ត៌មានសង្គម

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ផុស សវុណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានមានប្រសាសន៍ថា មេរោគកូវីដ-១៩ ឆ្លងតាមរយៈការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែមេរោគព័ត៌មានក្លែងក្លាយអំពី បញ្ហាជំងឺកូវីដ-១៩នេះ វាឆ្លងតាមរយៈបណ្តាញព័ត៌មានសង្គម និងបង្កជាបញ្ហាផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាស លោក រួមទាំងក្រុមការងារ និងអាជ្ញាធរភូមិ ឃុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញចែកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលជំងឺកូវីដ-១៩ និងតំណាក់កាលរដូវទឹកតំឡើង។

លោក ផុស សុវណ្ណ បានមានប្រសាសន៍ថា យើងមិនអាចប៉ាន់ប្រមាណថា តើមេរោគកូវីដ-១៩ ចប់នៅពេលណានោះទេ ហើយយើងត្រូវរៀនរស់នៅជាមួយ ជំងឺកូវីដ-១៩ នៅក្នុងរបត់ថ្មីមួយ និងអនុវត្តនៅការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ៣ការពារ។

លោកបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែគិតគូពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសការនាំវ៉ាក់សាំងចាក់ដល់បងប្អូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃទាំង ដូសទី១ ដូសទី២ ដូសទី៣ ឬដូសជំរុញ ហើយថ្មីៗនេះបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៦ឆ្នាំដល់១២ឆ្នាំ និងបានបើកយុទ្ធនាការចាក់ជាជំហ៊ានៗ។ ការចាក់វ៉ាក់សាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងឈានទៅការបើកដំណើរការប្រទេសឡើងវិញ ជាធម្មតា នៅពេលខាងមុខនេះ៕

អត្ថបទ  និងរូបភាព៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម