Connect with us

ព័ត៌មានជាតិ

ប្រមុខ​កា​ទូត​ផ្ញើ​សារ​អបអរសាទរ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ហុង​គ្រី

បានផុស

នៅ

លោក​ឧប​នាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​លោក Péter Szijjártó រដ្ឋមន្ដ្រីការ​បរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ហុង​គ្រី នេះ​បើ​យោងតាម​លិខិត​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទើប​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​។

​លិខិត​របស់​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​កត់សម្គាល់ថា ចំណងមិត្តភាព​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ហុង​គ្រី​ត្រូវបាន​ពង្រឹង និង​ពង្រីក យ៉ាង​ស៊ីជម្រៅ​លើ​វិស័យ​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​របស់​មេដឹកនាំ នៃ​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ រួម​ទាំង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ផ្សេងៗ​ទៀត បាន​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រទេស​ទាំងពីរ​បា​នប​ន្ត​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​អន្តរជាតិ ហើយ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​វឌ្ឍនភាព​ក្នុង​ការ​ជំរុញ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម អប់រំ វិស័យ​កសិកម្ម និង​ការទូត ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស និង​ប្រជាជន​។

​ប្រមុខ​ការ​ទូត​កម្ពុជា​លើកឡើង​ទៀត​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​មិនអាច​កាត់ថ្លៃ​បាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ហុង​គ្រី​ភ្លាមៗ បន្ទាប់ពី​ការ​រំដោះ​ប្រទេស​យើង​ចេញពី​របប​ប្រល័យពូជសាសន៍ និង​ការចូលរួម​របស់​ហុង​គ្រី ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព អ៊ុនតាក់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម