Connect with us

ព័ត៌មានជាតិ

សាលារៀន គ្រឹះស្ថានសាធារណៈ ក្នុង​ខេត្តរតនគិរី​ត្រូវ​បាន​បើក​ឲ្យ​ដំណើ​រការ​ឡើង​វិញ​

បានផុស

នៅ

រតនគិរី ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា លេខ​៣៤៥៨ អយក​.​រប ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​បើ​ក​ឲ្យ​ដំណើរការ​សាលារៀន​ឡើង​វិញ តាម​គ្រឹះស្ថានសាធារណៈ ជា​បណ្ដុំ​តូចៗ​ក្នុង​ថ្នាក់ និង​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​ចំនួន​សិស្ស​តិចជាង១៥​នាក់ ក្នុង​មួយ​កម្រិត​ថ្នាក់ ជា​ដំណាក់កាល​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាត់ សា​ម៉ា​ល់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការ​បើក​ឲ្យ​ដំណើ​រការ​សាលារៀន​ឡើង​វិញ​តាម​គ្រឹះស្ថានសាធារណៈ​ជា​បណ្ដុំ​តូចៗ​ក្នុង​ថ្នាក់ និង​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ខេត្តរតនគិរី គឺ​បាន​ធ្វើ​ការណែនាំ​ដល់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង​ស្រុក ឲ្យ​សហការ​ជាមួយ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្រុក ដើម្បី​ចុះ​ពិនិត្យ និង​វាយតម្លៃ​គ្រឹះស្ថានសិក្សា​សាធារណៈ នៅតាម​ទីតាំង ដែលមាន​ហានិភ័យ​ទាប ដើម្បី​កំណត់​ឲ្យ​បានច្បាស់លាស់​នូវ​ចំនួន​គ្រឹះស្ថានសិក្សា ដែល​អាច​បើក​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្ដុំ​តូចៗ​ក្នុង​ថ្នាក់ ត្រូវ​រៀបចំ​ឆ្លាស់​វេន​គ្នា ឫ​រៀន​តាមបែប​ចម្រុះ ដែលមាន​ចំនួន​សិស្ស​តិចជាង ១៥​នាក់ និង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​។

​លោក​ថា ការអនុវត្ត​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ឫ​អនុវត្ត​ការសិក្សា​ពី​ចម្ងាយ ក្នុង​ខេត្តរតនគិរី​មាន​ដូចខាងក្រោម​៖

១-​ចំនួន​គ្រឹះស្ថានសិក្សា​សាធារណៈ​តាម​ក្រុង​ស្រុក ដែល​អាច​បើក​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្ដុំ​តូចៗ​ក្នុង​ថ្នាក់​មាន​ចំនួន ២០៩​កន្លែង ក្នុងនោះ​បឋមសិក្សា​មាន​ចំនួន ១៨៨​កន្លែង អនុវិទ្យាល័យ​មាន​ចំនួន ០៨​កន្លែង និង​វិទ្យាល័យ​មាន​ចំនួន ១៣​កន្លែង​។

២-​ចំនួន​គ្រឹះស្ថានសិក្សា​សាធារណៈ​តាម​ក្រុង​ស្រុក ដែលមាន​ហានិភ័យ​ខ្ពស់ ជាប់​ជា​មណ្ឌល​ព្យាបាល និង​ទីតាំង​ចាក់​វ៉ាក់សាំង ត្រូវ​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​អនុវត្ត​ការសិក្សា​ពី​ចម្ងាយ និង​ការចែក​សន្លឹក​កិច្ចការ​សិស្ស​តាម​បណ្ដុំ​តូចៗ​តាម​ខ្នង​ផ្ទះ​មាន​ចំនួន ២២៧​កន្លែង ក្នុងនោះ​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ មាន​ចំនួន ១៨៤​កន្លែង បឋមសិក្សា​មាន​ចំនួន ៣៤​កន្លែង អនុវិទ្យាល័យ​មាន​ចំនួន ០៤​កន្លែង និង​វិទ្យាល័យ​មាន​ចំនួន ០៥​កន្លែង​។

សូម​បញ្ជាក់​ផងដែរ​ថា គ្រឹះស្ថានសិក្សា​នានា​នៅក្នុង​ក្រុង​បាន​លុង​មិនទាន់បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នោះទេ ដោយសារ​ស្ថានភាព​មិនទាន់​ធូរស្រាល រដ្ឋបាល​ក្រុង​បាន​លុង ស្នើសុំ​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ចែក​សន្លឹក​កិច្ចការ​សិស្ស ជា​បណ្ដុំ​តូចៗ​តាម​ខ្នង​ផ្ទះ រហូត​ទាល់តែ​ស្ថានភាព​ប្រសើរ​ឡើងវិញ ដោយសារ​ក្រុង​បាន​លុង​នៅ​ជា​តំបន់​ដែលមាន​ហានិភ័យ​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម