Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ធំ​ប្រកាស​សាលារៀន​ចំនួន​២៨៧ ក្នុង​ខេត្តកំពង់ធំ​និង​ត្រូវបាន​បើក​ឲ្យ​ចូលរៀន​សារ​ឡើងវិញ

បានផុស

នៅ

កំពង់ធំ​ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បើក​សាលា​ចំនួន ២៨៧​ឲ្យ​ចូល​រៀប​សាជាថ្មី បន្ទាប់ពី​មានការ​យកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខា​ភិបាល និង​អាជ្ញាធរ​ដែនដី បាន​កំណត់​ទីតាំង​បើក​សាលា​ទាំងនេះ គឺ​មាន​ហានិភ័យ​ទាប ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ សាលា​វិទ្យាល័យ​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ឲ្យ​ដឹង​ពី ប្រធាន​មន្ទីរអប់រំ​យុទ្ធជន​និង​កីឡា ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សាលា​និង​បើក​ឲ្យ​ចូលរៀន​ឡើងវិញ ចំនួន​២៨៧​សាលា ដោយ​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរ​ចូលរៀន​នា​ព្រឹក​ថ្ងៃទី​២០​កញ្ញា​នេះ​ឆ្នាំ​២០២១ ដែល​សាលា​ទាំងនេះ គឺជា​សាលារៀន​ស្ថិតក្នុង​តំបន់​មាន​ហានិភ័យ​ទាប ទើប​សម្រេច​បើក ក្នុងនោះ​វិទ្យាល័យ មាន​ចំនួន​១៦​សាលា អនុវិទ្យាល័យ មាន​៤៤​សាលា និង​បឋមសិក្សា មាន​ចំនួន ២២៩​សាលា​។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យកចិត្តទុកដាក់​ចំពោះ​ការសិក្សា​របស់​ក្មួយៗ បន្ទាប់ពី​បាន​បិទ​សាលារៀន​មួយ​រយះ​ធំ ធ្វើ​ឲ្យ​ក្មួយ​ខកខាន​និង​ការរៀនសូត្រ ដោយសារតែ​បញ្ហា​ការឆ្លង​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​១៩ មក​លើ​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា ដែល​បាន​ទទួលរង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ មិន​គ្រាន់តែ​ប៉ះពាល់​ចំពោះ​កា​សិក្សា​របស់​ក្មួយៗ​នោះទេ តែ​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ផងដែរ។

អភិបាលខេត្ត​កំពង់ធំ ក៏បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ នៃ​សាលារៀន​គ្រប់​វិទ្យាល័យ អនុវិទ្យាល័យ និង​បឋមសិក្សា​ទាំងអស់ ត្រូវតែ​បែងចែក​កម្មវិធីសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​រៀបចំ​ឲ្យ​សិស្ស​បាន​សិក្សា តាម​ការកំណត់​ពេលវេលា និង​រៀបចំ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ ដែល​ក្រសួងសុខាភិបាល​បាន​កំណត់ ទាំង​ការ​រក្សា​គម្លាត​សុវត្ថិភាព បាញ់​អាកុល​ឬ​ជេ​ល ដើម្បី​សម្លាប់​មេរោគ​។

នៅក្នុង​ឱកាស​បើក​សាលារៀន​ឲ្យ​សិស្ស​បាន​ចូលរៀន​នេះ អភិបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​មាតា​បិតា​សិស្ស នាំ​កូនចៅ​ដែក​មាន​អាយុ​ចាប់ពី ៦​ដល់​១២ និង​១២​ដល់​១៨​ឆ្នាំ មក​ទទួល​វ៉ាក់សាំង​ការពារ​ប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ និង​បាន​បញ្ជាក់​ថា ​បើ​ទោះបី​ជា​ពុក​ម៉ែ ក្មួយៗ​និង​ចៅ​ទាំងអស់ បាន​ទទួល​វ៉ាក់សាំង​ហើយ​ក្តី ក៏​មិនអាច​ទប់ស្កាត់​ការ​ឆ្លង​បាន​១០០​ភាគរយ​នោះ​ឡើយ មេរោគ​ដ៏​សាហាវ​នេះ វា​និង​ឆ្លង​ជាមិនខាន​បើសិនជា​មានការ​ធ្វេសប្រហែស ដូច្នេះ​សូម​អំពាវនាវ​ដល់​ពុក​ម៉ែ​ទាំងអស់ នែ​នាំ​បុត្រ​ធីតា​ជាទី​ស្រឡាញ់ ឲ្យ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វិដ​១៩​នេះ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​បី​កុំបី​ការពារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កុំ​ឲ្យ​ឆ្លង​ចូល​សហគម៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម