Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ឡ​ដុត​សំណល់​រឹង​គ្រោះថ្នាក់​ដែល​វេច​ខ្ចប់​ចេ​ញ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​កែប ៖ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់​ដែល​វេច​ខ្ចប់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​សុខភាព​ផ្សេងទៀត ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោម​អធិបតីភាព ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឯកឧត្តម សោម ពិសិដ្ឋ បាន​លើកឡើង​ថា ខេត្ត​កែប​របស់​យើង​ទទួល​បាន​នៅ​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត​ហើយ សម្រាប់​បម្រើ​ដល់​ការ​សម្អាត និង​ដុត​កម្ទេច​នូវ​កាកសំណល់​រឹង​គ្រោះ​ថា្នក់​ដែល​ប្រើប្រាស់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​។ ឯកឧត្តម បាន​បន្ត​ថា ឡ​នេះ​មាន​គម្រោង​យូរ​ឆ្នាំ​មក​ហើយ ដែលជា​គម្រោង​ទីតាំង​កោះទន្សាយ តែដោយសារ​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​ជាក់ស្តែង ទើប​ប្តូរ​គម្រោង​នេះ​មក​ដាក់​ទីតាំង​នៅ​ក្បែរ​ទីលាន​ចាក់សំរាម​វិញ ដែល​ស្ថិតនៅ ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ហើយ​សមិទ្ធផល​ថ្មី​នេះ គឺ​បាន​កើតឡើង​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង សម្របសម្រួល ពី​អាជ្ញាធរខេត្ត អាជ្ញាធរ​ក្រុង និង មន្ទីរ​បរិស្ថាន ក្នុងការ​ចំណាយធនធាន សម្ភារៈ ស្មារតី ទើប​មាន​សមិទ្ធផល​នេះ​កើតឡើង​នាពេលនេះ​។

ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ការប្រើប្រាស់​ឡ​ដុត​សំណល់​រឹង​គ្រោះ​ថា្នក់ ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ដែល​មកពី​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ជា​ឡ​ទី ៥៤ ហើយ ដែល​ក្រសួងបរិស្ថាន បានប្រគល់​ជូន​ដល់​រដ្ឋបាលខេត្ត ហើយ​ក្នុងនោះ​មានតែ​ខេត្ត ២០ ដែល​ទទួលបាន​ឡ​បច្ចេកវិជ្ជា​នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្តថា ការបំពាក់​ឡ​ដុត​សំរាម​សំណល់​រឹង​នេះ ជា​ផ្នែក​មួយ​ជួយ​បន្ថែម​ពីលើ​ឡ​ដែល​មាន​ស្រាប់​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា​។ រីឯ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​តាម​លក្ខណ​បច្ចេកទេស ដែលមាន​ធុង​ដាក់​សំរាម​ត្រឹមត្រូវ មាន​មធ្យោបាយ​ដឹក​សំរាម​គ្រប់គ្រាន់ និង​ទីលាន​ចាក់សំរាម​តាម​ខ្នាត​បច្ចេកទេស ទើប​ជា​វិធានការ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ ស្តីពី ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​។​

​ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បន្ថែមថា ក្នុង​មួយថ្ងៃ កម្ពុជា​បង្កើត​សំរាម​ជាង ១​ម៉ឺន​តោន ហើយ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជិត ៤ លាន​តោន ដែល​ក្នុងនោះ​សំណល់​សរី​រាង​ប្រមាណ ៦៨% សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ២០% និង​សំណល់​រឹង​គ្រោះថ្នាក់​ប្រមាណ​ជាង ១០% ចំពោះ​ឡ​ដុត​សំណល់​រឹង​គ្រោះថ្នាក់​ដែល​ស្ថិតនៅ​ទីតាំង​ខាងលើនេះ​ក្នុង​មួយថ្ងៃ​មាន​សមត្ថភាព​ដុត​ចន្លោះ ៤-៧​តោន​ក្នុង​មួយថ្ងៃ ហើយ​អាច​ដុត​បាន​ក្នុង​កម្រិ​ត​ជិត ១,០០០ អង្សា ដើម្បី​សម្លាប់​មេរោគ​។​

​ឯកឧត្តម បាន​រំលឹកថា ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ស្បោង​ធំៗ​ដែលមាន​ចំណុះ ១៥​គីឡូក្រាម ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឲ្យ​បាន​រយៈពេល​៥​ថ្ងៃ​យ៉ាងតិច ដើម្បី​ជៀសវាង​បញ្ចេញ​សំរាម​ជា​រៀងរាល់ថ្ងៃ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បាញ់ថ្នាំ ឬ​បាញ់​អាល់កុល សម្លាប់​មេរោគ​កូ​វីដ​-១៩ នៅ​លើ​សំរាម​ទាំង​ក្នុង និង​ក្រៅ​ស្បោង ហើយ​ទុក​សំរាម​ដោយឡែក​ប្រហែល​ប្រាំ​ថ្ងៃ​មុនពេល​បញ្ចេញ​មក​ខាងក្រៅ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម