Connect with us

ព័ត៌មានជាតិ

ស្ទឹងសិរីសោភ័ណហក់ឡើងខ្លាំង អាជ្ញាធរត្រៀមជញ្លៀសប្រជាពលរដ្ឋ

បានផុស

នៅ

រដ្ឋបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ស្ទឹងសិរីសោភ័ណហក់ឡើងខ្លាំងក្រោយពីមានភ្លៀងខ្លាំងធ្លាក់ជាប់គ្នា៣ថ្ងៃ អាជ្ញាធរក្រុងសិរីសោភ័ណបានប្រុងប្រៀបត្រៀមជញ្លៀសប្រជាពលរដ្ឋនៅជាប់មាត់ស្ទឹងទៅនៅទីទួសសុវត្តិភាព។ រដ្ឋបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មាននៅល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារបានចុះពិនិត្យពីស្ថានភាពទឹក បានប្រាប់ឱ្យដឹងថា ក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃ ស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំង នៅខ្វះតែ កន្លះម៉ែត្រ ទឹកអាចឡើងដល់ឆ្នាំមុនហើយ។

ស្របពេលនេះលោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងត្រៀមខ្លួនចំពោះបញ្ហាគ្រោះទឹកជំនន់ ផងដែរ ព្រោះស្ថានភាពកម្រិតទឹកស្ទឹងសិរីសោភ័ណកំពុងហក់ឡើងយ៉ាងគំហុក ក្នុងឃុំព្រះពន្លា ពិសេសក្នុងភូមិ៣។

លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលពីស្ថានភាពទឹកហើយ បើភ្លៀងនៅតែបន្ត និងមានទឹកហូរធ្លាក់មកពីប្រទេសថៃទៀតនោះ នឹងត្រូវប្រកាសអាសន្នក្នុងក្រុងសិរីសោភ័ណជាមិនខានឡើយ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម។ ចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីបង្ការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈបង្ការគ្រោះធម្មជាតិទឹកជំនន់នៅតាមដងស្ទឹង ដែលអាចកើតមានក្នុងក្រុងសិរីសោភ័ណ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម