Connect with us

ព័ត៌មានជាតិ

ឆ្ងាយ​ជាប់ព្រំដែន​ថៃ ប្រាសាទ​ខ្មែរ​ចំនួន​ពីរ​​ ល្បីល្បាញ​ដល់​អន្តរជាតិ

បានផុស

នៅ

​នៅ​ឆ្ងាយ​ជាប់​ព្រំដែនថៃ ខេត្ត​ព្រះវិហារ​ស្តុកស្តម្ភ​ដោយ​សម្បត្តិ​វប្បធម៌​មាន​សេស​សល់​សំណង់​ប្រាសាទ​រាប់​រយ​នៅ​គ្រប់​ស្រុក​។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ឧត្តរមានជ័យ​លោក នៅ ចាន់គង់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ខេត្ត​ព្រះវិហារ​មាន​សំណង់​ប្រាសាទ​បុរាណ​ចំនួន ២៤៨ ទីតាំង រាយប៉ាយ​គ្រប់​ស្រុក​។ ក្នុង​ចំណោម​ប្រាសាទ​ទាំង ២៤៨ នៅ​សល់​រូបរាង​មាន​ជាង ៧០ ភាគរយ។

ប្រាសាទព្រះវិហារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា​ប្រាសាទ​ទាំង ២៤៨ ទីតាំង មន្ទីរ​បាន​ផ្ញើ​ឯកសារ​ទៅ​ក្រសួង​ពិនិត្យ​វាយ​តម្លៃ​ ដើម្បី​ចុះ​បញ្ជី​ជា​ផ្លូវការ។

ក្នុង​ចំណោម​ប្រាសាទ​មាន​នៅ​ខេត្ត​ព្រះវិហារ ប្រាសាទ​ព្រះវិហារ និង​ក្រុម​ប្រាសាទ​កោះ​កេរជា​ប្រាសាទ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៨។ ចំណែក​តំបន់​ប្រាសាទ​កោះ​កេរមានទំហំជិត៩០០០ហិកតា និងមានប្រាសាទជាង៥០ប្រាសាទ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រយ៉ង់​ជើង ឃុំ​ស្រយ៉ង់ ស្រុក​គូលេន ខេត្ត​ព្រះវិហារ ចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រះវិហារ។កម្ពុជាបានស្នើសុំចុះ​បញ្ជីបេតិកភណ្ឌពិភពលោក ហើយ​នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំរបស់អង្គការ UNESCO នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនៅសហព័ន្ធរុស្សី។

ប្រាសាទកោះកេរ្តិ៍

លោក នៅ ចាន់គង់ បាន​ឲ្យ​ដឹង​ថា មាន​ស្រុក​ចំនួន​ពីរ​បន្សល់ទុក​​ប្រាសាទ​បុរាណ​ច្រើន​ជាង​គេ​គឺ​ស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត។ ស្រុក​គូលែន​ដែល​រួម​បញ្ចូល​ទាំង​តំបន់​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ជាង ១០០ ប្រាសាទ ស្រុក​ជាំ​កម្សាន្ត​មាន​ជាង ៨០ ប្រាសាទ។ ចំណែក​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក៏​មាន​ច្រើន​ដែរ ដូចជា​ស្រុក​ឆែប​មាន​ជាង ១០ ប្រាសាទ ស្រុក​ជ័យសែន​ជាង ១០ ប្រាសាទ ស្រុក​ត្បែង​មានជ័យ​ជិត ១០ ប្រាសាទ ស្រុក​សង្គម​ថ្មី​ជាង ៤០ ប្រាសាទ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម