Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភដល់រដ្ឋបាលខេត្ត៣ ក្នុងស្មារតីខ្មែរជួយខ្មែរ

បានផុស

នៅ

​ពាណិជ្ជករ និង​ជា​សប្បុរសជន​ខ្មែរ​ម្នាក់ បាន​និង​កំពុង​ឆក់​ទាញយក​បេះដូង​ប្រជាពលរដ្ឋ​ក្មេង​ចាស់​នៅ​ទូទាំងប្រទេស​លាន់មាត់​កោតសរសើរ​ស្ងប់ស្ងែង​ដែលជា​និច្ចកាល ​តែងតែ​បង្ហាញ​វត្តមាន​ចេញមុខ​ចុះជួយ​ឧបត្ថម្ភ​ទឹកប្រាក់​ច្រើនជាង ១០​លាន​ដុល្លារ​អាមេរិក បូករួម​នឹង​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។ ពិសេស​នោះ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដូចជា​ការទិញ​វ៉ាក់សាំង និង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​និយាយ​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២១​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា បានធ្វើ​រឿង​វ៉ា​ជាច្រើន​ជួយ​ដល់​ប្រជាកសិករ​អ្នក​ដាំ​ដំណាំ​ផ្លែ​មៀន​ប៉ៃលិន ព្រមទាំង​នាំ​អំណោយ​ជា​ថវិកា និង​សម្ភារៈ​មិនតិច​នោះទេ​។ ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ប្រគល់ជូន​ដល់​រដ្ឋបាលខេត្ត​ចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមាន​ទឹកប្រាក់​ប្រមាណ ៣០០​លាន​រៀល និង​សម្ភារៈ​ជាច្រើន​មុខ​។​

​នៅ​ថ្ងៃទី​១៧ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​អំណោយ​ជា​ទឹកប្រាក់ ១០០​លាន​រៀល អង្ករ ២០​តោន ម៉ាស់​ចំនួន ១០០,០០០​ម៉ាស់ និង​អាល់កុល​ចំនួន ១,០០០​លីត្រ ប្រគល់ជូន​ដល់​លោក ជាវ តា​យ អភិបាល ខេត្តកំពត​។​

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០នេះ អ្នកឧកញ៉ា ដំណាង​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ប្រគល់​អង្ករ ២០​តោន ម៉ាស ១០០,០០០​ម៉ាស អាល់កុល ១,០០០​លីត្រ ផ្លែ​តា​ង៉ែ​ន​(​មៀន​ប៉ៃលិន​) ០៥​តោន និង​ថវិកា ១០០​លាន​រៀល ជូន​ដល់​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ ដើម្បី​ជាការ​លើកទឹកចិត្ត បន្ត​អនុវត្តន៍​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ពិសេស​វិធានការ​នានា​លើ​ការងារ បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​

​នៅ​ល្ងាច​ថ្ងៃទី​២០ នេះដែរ អ្នកឧកញ៉ា​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ផ្តល់​ងារ​ថា “​ឧកញ៉ា​ចិត្តធម៌​” ឡេង ណា​វ៉ា​ត្រា បានផ្តល់ អាល់កុល ៣,០០០​លីត្រ ម៉ាស ចំនួន ២៥០,០០០​ម៉ាស និង​ថវិកា ១០០,០០០,០០០ រៀល ជូន​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាលខេត្ត​ទាំង ៣ ក្នុងការ​ចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ខេត្ត និង​ជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្រប​ពេលដែល​មេរោគ​ដ៏​កំណាច​នេះ កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម